លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​​ ស្នងការនគរបាលខេត្តកំពង់ចាម​ ចុះត្រួតពិនិត្យកំលាំងបន្ទាប់ពីបែងចែកដាក់តាមបណ្ដាគោលដៅ​នានា​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​​ ស្នងការនគរបាលខេត្តកំពង់ចាម​ ចុះត្រួតពិនិត្យកំលាំងបន្ទាប់ពីបែងចែកដាក់តាមបណ្ដាគោលដៅ​នានា​

 

 ខេត្តកំពង់ចាម​ ៖​ នៅរសៀល​ថ្ងៃទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​​ ស្នងការនគរបាលខេត្តកំពង់ចាម​ ចុះត្រួតពិនិត្យកំលាំងបន្ទាប់ពីបែងចែកដាក់តាមបណ្ដាគោលដៅ​ បណ្ដាដងផ្លូវ​ពាក់ព័ន្ធនានា​ និងទីតាំងបរិវេណដែលត្រៀមរៀបចំពិធីសម្ភោធដាក់​ឲ្យប្រេីប្រាស់​ ស្ពានមិត្តភាព​ ចិន-កម្ពុជា​ ស្ទឹងត្រង់-ក្រូចឆ្មារ​ នៅព្រឹកថ្ងៃស្អែកនេះ​ ។ 

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បាន​អោយ​ដឹង​ថា​ គោលដៅដែលត្រូវពិនិត្យដូច​ខាងក្រោម​នេះ​ ៖

*១-ស្រុកស្ទឹងត្រង់​*

 *+ត្រួតពិនិត្យ​ទីតាំងបរិវេណដែលត្រៀមរៀបចំពិធីសម្ភោធដាក់​ឲ្យប្រេីប្រាស់​ ស្ពានមិត្តភាព​ ចិន-កម្ពុជា​ ស្ទឹងត្រង់-ក្រូចឆ្មារ​ ស្ថិត​នៅក្នុងភូមិ​បឹងដែង​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​​​*

*+ត្រួតពិនិត្យអាគារអធិការដ្ឋាន​ ដែលបានរៀបចំជួសជុលកែលម្អ​ សោភ័ណភាព​អាគារតាមផ្នែកជំនាញ​នីមួយៗ​​ នៃ​អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់*

*២-ស្រុកចំការលេី*

*+ត្រួតពិនិត្យ​​ ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ជ័យយោ​ *

*+ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ស្ពឺ*

  *បានណែនាំ​ និងពង្រឹងនីតិវិធី​ នៃការអនុវត្តលេីការងារជំនាញ​ ការគ្រប់គ្រង​ឯកសារ​ និងលើការងារដ្ឋបាល​ទូទៅ​ ព្រមទាំងការរៀបចំសោភ័ណភាព​ប៉ុស្តិ៍​* ។ 

*៣-ស្រុកជើងព្រៃ​*

*+ត្រួតពិនិត្យអាគារអធិការដ្ឋាន​ ដែលបានរៀបចំជួសជុលកែលម្អ​ នៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ*

ក្នុងឱកាសនោះដែរ​ លោកបាននាំយកអំណោយដ៍ថ្លៃថ្លា​របស់​ លោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ នូវថវិកា​ឧបត្ថមដល់កងកម្លាំង​តាមបណ្ដាគោល​ សរុបថវិកា​ចំណាយទាំងអស់ចំនួន​ ៨,៨៩០,០០០​ រៀល​ ៕,វណ្ណៈ























No comments:

Post a Comment

Pages