នគរបាល​ខេត្ត​កំពង់ចាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន១៦នាក់​ ករណី​គ្រឿង​ញៀន​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាល​ខេត្ត​កំពង់ចាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន១៦នាក់​ ករណី​គ្រឿង​ញៀន​

ខេត្តកំពង់ចាម​ ៖​ កម្លាំងជំនាញការិយា​ល័យប្រឆាំងគ្រឿងញៀនខេត្ត សហការ​ជាមួយ​កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្ដិ៍នគរ​បាលរដ្ឋបាលព្រែករំដេង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតានង់ ចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ហេីយឃាត់ខ្លួនជនសង្ស័យបានចំនួន១៦នាក់​ជាបន្តបន្ទាប់​ ចាប់យក​វត្ថុតាងមួយចំនួន​ចាត់ការតាមច្បាប់​ ។ 

កិច្ច​សហការ​ធ្វេីឡេីងនៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿង​ញៀន ។ 

លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ បានអោយដឹងថា​ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរ​បាលខេត្តកំពង់ចាម​ ដោយបានការឯកភាពពីលោក តូច ឧត្តម​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់អោយ​លោកដឹកនាំ​ កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​នេះ​ ដោយទទួលបានលទ្ធផលឃាត់ខ្លួនជន​សង្ស័យ​ដូចខាងក្រោមនេះ​ ៖


   ១.ឈ្មោះ *ហម សុភាន់* ភេទប្រុស អាយុ ១៣ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម 

២.ឈ្មោះ *ហម សុភា* ភេទប្រុស អាយុ ១៣ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

៣.ឈ្មោះ *ណែម ដាលីត* ភេទប្រុស អាយុ ១៣ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែករំដេង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

៤.ឈ្មោះ *លុច សុខសាន្ដ* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។​ ដកហូតវត្ថុតាងរួមមាន÷ 

ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។

ផ្អែកតាមចម្លើយរបស់ជនសង្ស័យឈ្មោះ *ហម សុភាន់* បានឆ្លើយសារភាពថា ថ្នាំញៀនគឺខ្លួនទិញពីឈ្មោះ *អាត ងន់ហ៊ាង* ពេលនោះសមត្ថកិច្ចយើងក៏បានបន្ដធ្វើការស្រាវជ្រាវ និងបានបន្ដទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត÷ 

   ៥.ឈ្មោះ *អាត ងន់ហ៊ាង* ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម *(ជាមុខសញ្ញាមានថ្នាំញៀនចំនួន ២២កញ្ចប់)* ។

ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ *អាត ងន់ហ៊ាង* ភ្លាមនោះសមត្ថកិច្ចយើងក៏បានបន្ដទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត÷ 

   ៦.ឈ្មោះ *លីម រ៉សេត* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

   ៧.ឈ្មោះ *ឈឿន គឹមឆាត* ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ មេការសំណង់ មានទីលំនៅភូមិត្នោត(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

   ៨.ឈ្មោះ *ស៊ីន ឆេងលាង* ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយតានាន់(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

   ៩.ឈ្មោះ *សេង ចិត្ត្រា* ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិព្រែកច្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

   ១០.ឈ្មោះ *ចាប ម៉េងស៊្រឺ* ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

   ១១.ឈ្មោះ *ហ៊ូ គីមអ៊ាង* ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិទី៨ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

  ១២.ឈ្មោះ *ហាន់ សាម* ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត ចប្ចុប្បន្នស្នាក់នៅភូមិទី៨ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

   ១៣.ឈ្មោះ *យ៉ា សាលីន* ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ នេសាទ មានទីលំនៅនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

   ១៤.ឈ្មោះ *ចន ដារ៉ា* ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅនៅភូមិត្នោត(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

   ១៥.ឈ្មោះ *ចន ប៊ុនធឿន* ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅនៅភូមិត្នោត(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

   ១៦.ឈ្មោះ *ឈាង ឈួង* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅនៅភូមិព្រែកច្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដកហូតវត្ថុតាងរួមមាន÷ ថ្នាំញៀនចំនួន ២៤កញ្ចប់ (ធំ ១៤កញ្ចប់) និងទូរស័ព្ទដៃចំនួន១២គ្រឿង  ៕







No comments:

Post a Comment

Pages