ខេត្តកំពង់ចាម ៖ លោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តំណាងលោកលោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់បានដឹកនាំក្រុមការងារបក្សអញ្ជេីញចុះជួបសំណេះសំណាល និងចែកអាវរងា និងគ្រឿងឧបភោគ ជូនដល់លោកតា លោកយាយ, អតីតយុទ្ធជន, កម្លាំងប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងវិបត្តិកូវីដ-១៩ ចំនួន ៣០៤គ្រួសារ ដែលរស់នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
អំណោយទាំងនេះ ជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយបាន ធ្វេីឡេីងនៅព្រឹកថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ ២០២១ ។
លោក សោ សាវឿន បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកហ៊ុន ណេង ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់, លោក ហ៊ុន ម៉ាណែត ប្រធានយុវជនថ្នាក់កណ្តាល និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ។ ជានិច្ចកាលថ្នាក់ដឹកនាំលោកតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរដ្ឋគ្រប់មជ្ឈដ្ឋាន និងណែនាំឱ្យបងប្អូនបន្តរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមបន្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ រួមមាន៖
-អង្ករ ២៥គីឡូក្រាម ,និងអាវរងាចំនួន១ ,ថវិការ១នាក់ ១០,០០០រៀលផងដែរ ។
-ថវិការចំណាយសរុប ចំនួន ៣៥,១០០,០០០ រៀល ៕,វណ្
No comments:
Post a Comment