ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការ​ងារជំនាញ​ និងផ្សព្វ​ផ្សាយការងារដែលត្រូវអនុវត្តចាំបាច់មួយចំនួ​ន​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការ​ងារជំនាញ​ និងផ្សព្វ​ផ្សាយការងារដែលត្រូវអនុវត្តចាំបាច់មួយចំនួ​ន​

 

ខេត្តកំពង់ចាម​ ៖​  នៅអធិការដ្ឋាននគរបា​លស្រុកកំពង់សៀម នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ​បេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការ​ងារជំនាញ​ និងផ្សព្វ​ផ្សាយការងារដែលត្រូវអនុវត្តចាំបាច់មួយចំនួ​ន​ ​ក្រោម​វត្តមានលោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ។ 

សមាសភាព​ចូលរួម​ ៖​ លោកស្នងការរងជាអនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ​ ពង្រឹង​ដឹកនាំអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​ ,លោក​​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល​,នគរបាលចរាចរណ៍ផ្លូវគោក​,ប្រឆាំងជួញដូរមនុស្ស​,​ ប្រឆាំងគ្រឿងញៀន​ ,កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ ,នាយការិយាល័យសន្តិសុខ​ ​លោក-លោកស្រី​អធិការ-អធិការរង​ លោក-លោកស្រីនាយ​ នាយរងផ្នែក លោក-លោកស្រី​នាយ-នាយរងប៉ុស្តិ៍​នគរបាលរដ្ឋបាល​ នៃអធិការដ្ឋាននគរ​បាលស្រុកកំពង់សៀម​ ។ 

របៀបវារៈ​នៃកិច្ចប្រជុំ​បានលេីកឡេីងចំនួន៩ចំណុច​ដូចខាងក្រោម​នេះ​ ៖

*១-បូកសរុបការងារប្រចាំឆ្នាំ​ អធិការ​រដ្ឋាននគរបាលស្រុកកំពង់សៀម​ *

*២-សមទ្ធិផលនៃការសាងសងប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មីចំនួន០៥​ ក្នុងស្រុកកំពង់សៀម*

*៣-​ពង្រឹងលេីការអនុវត្តនគោលនយោបាយភូមិឃុំមានសុវត្តិភាព​ឲ្យកាន់តែប្រសេីក្នុងភូមិសាស្រ្តស្រុកកំពង់សៀម​​*

*៤-ពង្រឹង​និងណែនាំបន្ថែមនូវ​នីតិវិធី​ នៃការអនុវត្តលេីការងារជំនាញ​ ការគ្រប់គ្រង​ឯកសារ​ និងលើការងារដ្ឋបាល​ទូទៅ ដល់​គ្រប់ជំនាញ នៃអធិការដ្ឋាន​នគរបាល​ស្រុក*​

*៥-ពង្រឹង​លេីការអនុវត្តការងារជំនាញ​ ​តាមប៉ុស្តិ៍នគរបាលរដ្ឋបាល​*  

*៦-​ពង្រឹង​លេីការអនុវត្តការរឹត​បន្តឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក​ *

*៧-​ ត្រួតពិនិត្យ​ និង​ពន្លឿនលេីការងារ​អនុវត្តន៍​យុទ្ធនាការផ្តល់អត្តសញ្ញាណ​បណ្ណ័សញ្ជាតិខែ្មរ ជូនប្រជា​ពលរដ្ឋ​ក្នុងមូលដ្ឋាន *

*៨-ត្រៀមរៀបចំវគ្គសិក្សាបន្ថែម​ ពង្រឹងលេីការអនុវត្តការងារជំនាញក្នុងឆ្នាំ២០២២​ ខាងមុខនេះ*

*៩-ពង្រឹង​វិន័យ​កងកម្លាំង​នគរបាលជាតិ*

កិច្ចប្រជុំ​នាពេលនោះ​លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បានតម្រូវ​ អោយ​មន្ត្រី​ជំនាញ​ផ្នែក​​នាំយកសម្ភារ:ដែលត្រូវបម្រេីឲ្យការអនុវត្តការងារប្រចាំថ្ងៃរបស់​លោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ ដូចជា​៖​ ម៉ូតូ​ YAMAHA Exciter 150Cc​ ចំនួន​ ០២គ្រឿ​ ,​អាវទុសៀ​ ១៥​អាវ​ ​,អំពូល​ភ្លើង​អំពិលអំពែក​ ១៥​ គ្រឿង​ ខ្សែក្រវ៉ាត់សាន់តារ៉ុង​ ១៥ខ្សែ​ ប្រគល់ដល់អធិការស្រុកកំពង់សៀម​ សំរាប់ប្រេីប្រាស់ជាមួយកងអន្តរាគមន៍ពិសេស​ក្នុងអង្គភាព​ផងដែរ ៕













No comments:

Post a Comment

Pages