កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែ ធ្នូ និងលើកទិសដៅបន្ត - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែ ធ្នូ និងលើកទិសដៅបន្ត

 


ខេត្តត្បូងឃ្មុំ​ ៖​ នៅសាលប្រជុំធំនៃស្នងការដ្ឋានត្បូងឃ្មុំ​ ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ មានកិច្ចកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផល ការអនុវត្តន៍ការ​ងារនគរបាល និងសហគមន៍ ប្រចាំខែ ធ្នូ និងលើកទិសដៅបន្ត" របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ក្រោម​អធិបតីភាព​

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ។ 


សមាសភាពចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ វរសេនាតូចនគរបា​ល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧  លោកអធិការ ក្រុង-ស្រុកទាំង៧ ប៉ុស្តិ៍រដ្ឋបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍រដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ ។ 


ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ លោកឧត្តមសេនីយ៍ស្នងការ បានកោត​សរសើរចំពោះ មន្ត្រីនៅតាមបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។


លោកឧត្តមសេនីយ៍ស្នងការបានឱ្យលោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឡើងធ្វើបទបង្ហាញ ទាក់ទងទៅនឹង ចំណុចខ្លាំង-ខ្សោយ ក្នុងការបង្រ្កាប និងតាមដានគ្រប់គ្រងមុខសញ្ញា បទល្មើសព្រហ្មទណ្ឌ និងឈានទៅដល់ការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នឹងលោកវរសេនីយ៍ឯក លី គឹមលន់ នាយការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន ឡើងធ្វើបទបង្ហាញអំពីចំណុចខ្លាំង-ខ្សោយ របស់ខ្លួន ក្នុងការប្រតិបត្តិការអន្តរាគមន៍ ជូនអង្គពិធី ។


បន្ថែម​លើ​មតិលេីកឡេីងរបស់ឧត្តមសេនីយ៍ត្រី ចក់ សុខកៅនាពេលនោះ​លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្ថែម ឲ្យមន្ត្រីទាំងអស់ បន្តការយកចិត្តទុកដាក់ ក្នុងការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច បន្តបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់នានា នៅក្នុងភូមិសាស្ត្រ ដែលខ្លួនគ្រប់គ្រង និងបានដាក់ផែនការទិស​ដៅបន្តសម្រាប់អនុវត្តន៍ មានចំនួន ១០​ចំណុច សំខាន់ៗ ជូនមន្ត្រីជំនាញនានាសម្រាប់យកមកអនុវត្តន៍៕












No comments:

Post a Comment

Pages