ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២១:១០នាទី បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីអគ្គិភ័យ ១កើតឡើង នៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាឲ្យបញ្ចេញឡានទឹកទាំងនៅខេត្ត ទាំងស្រុកដែលនៅជាប់ស្រុកកំពង់សៀម ព្រមទាំងកម្លាំងអន្តរាគមន៍ចុះជួយពន្លត់ករណីអគ្គិភ័យខាងលើ និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅផ្ទះអ្នកដ៏ទៃទៀត ។
ករណីអគ្គិភ័យខាងលើបណ្ដាលឲ្យឆេះរាលដាលផ្ទះរបស់ប្រជាពលរដ្ឋចំនួន០៣ខ្នង រួមមាន :
-ផ្ទះទី១ ម្ចាស់ផ្ទះឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បណ្ដាលឲ្យខូចខាតសម្ភារ:មួយចំនួនមានដូចជា:
-ផ្ទះ១ មានទំហំ ៧×១៣ ប្រកក្បឿង ជញ្ជាំងក្ដារ
-ម៉ូតូចំនួន០៣គ្រឿង (ម៉ាកហុងដា ២០១៨.សង់ហុងដាកូរ៉េ c១០០. ហុងដាវេវហាន់ហ្វា )
-ទឹកប្រាក់ចំនួន ៣,០០០ដុល្លា
-មាស ៨ជីកន្លះ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
-ផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ ញឹក សាវ៉ុន ភេទស្រី អាយុ ៦៣ឆ្នាំ (ម៉េម៉ាយ) បណ្ដាលឲ្យសម្ភារ:មួយចំនួនមានដូចជា:
-ផ្ទះ១ខ្នង មានទំហំ ៥×៦ ប្រកដែក ជញ្ជាំងក្ដារ
-ប្រាក់រៀល ៩០០,០០០រៀល
-អង្កចំនួន ០១បេ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។
-ផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះ ស គុយលឹម ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុង ភេទ ស្រី អាយុ៦៤ឆ្នាំ បណ្ដាលឲ្យរងរបួស និងខូចខាតសម្ភារ:មានដូចជា:
-ផ្ទះ១ មានទំហំ ៧×១៥ ប្រកក្បឿង ជញ្ជាំងក្ដារ
-ម៉ូតូ០៥គ្រឿង (ម៉ាកហុងដា ចំនួន៣គ្រឿង.សង់ហុងដាកូរ៉េ c១០០ ចំនួន ១គ្រឿង. ហុងដាវេវហាន់ហ្វា ចំនួន ១គ្រឿង )
-ទឹកប្រាក់ ៦,០០០ដុល្លា និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។
ករណី: អគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕
No comments:
Post a Comment