សាលាខេត្តកំពង់ចាម បេីកកិច្ចប្រជុំ សាមញ្ញ លេីកទី៣១ អាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

សាលាខេត្តកំពង់ចាម បេីកកិច្ចប្រជុំ សាមញ្ញ លេីកទី៣១ អាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត

 


ខេត្តកំពង់ចាម  ៖  នៅព្រឹក ថ្ងៃទី០៩ ខែធ្នូ  ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម មាន  ការរៀបចំ កិច្ចប្រជុំ សាមញ្ញ លេីកទី៣១  អាណត្តិទី៣  របស់ក្រុម ប្រឹក្សាខេត្តកំពង់ចាម  ក្រោមអធិបតីភាព  លោក  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង  លោក  ខ្លូត  ផន  ប្រធានក្រុមប្រឹក្សាខេត្ត  លោក ឧត្តមសេនីយ៍ទោ  ឯម  កុសល  ស្នងការនគរបាលខេត្តកំពង់ចាម  និងអស់លោកលោកស្រីជាច្រើនអ្នកទៀត ។ 

កិច្ចប្រជុំនេះដែរ  មានការអញ្ចេីញចូលរួមពី   សមាជិកក្រុម ប្រឹក្សាខេត្ត  លោកស្រីអភិបាលរងខេត្ត  លោកនាយក រដ្ឋបាលសាលាខេត្ត  កងកម្លាំងប្រដាប់អាវុធ  ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត  និងសមាជិក សមាជិកា ជាច្រេីនរូបផ្សេងទៀត  ។ 

កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន០៥គឺ៖

*១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត  ។ 

*២-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូរបស់រដ្ឋបាលខេត្ត  ។ 

*៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្ត  ។ 

*៤-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត  ។ 

*៥-បញ្ហាផ្សេងៗ  ៕,វណ្ណៈ
















No comments:

Post a Comment

Pages