លោក ហេង វុទ្ធី នាំយក​ថវិកា​លោក​ ហ៊ុន​ ណេង​ ប្រគល់ជូនអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតឃុំអារក្ស​ត្នោត - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក ហេង វុទ្ធី នាំយក​ថវិកា​លោក​ ហ៊ុន​ ណេង​ ប្រគល់ជូនអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតឃុំអារក្ស​ត្នោត

 

ខេត្តកំពង់ចាម​ ៖​ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្ស​ត្នោត ស្រុកស្ទឹងត្រង់ បាន​នាំយកថវិកាចំនួន២,០០០,០០០រៀល  ដែលជា​អំណោយរបស់ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់​ចាម យកទៅប្រគល់ជូនអ្នក សង្កេតការណ៍ចុះឈ្មោះបោះឆ្នោត ចំនួន០៤​នាក់ និងអ្នកប្រចាំការចំនួន​០២នាក់ នៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។ 

ពិធី​ប្រគល់​អំណោយ​ធ្វេីឡេីងនៅព្រឹកថ្ងៃទី០៤​ ខែធ្នូ​  ឆ្នាំ​២០២១ ហេីយក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ​ពីសំណាក់លោកហ៊ុន ណេង​ អ្នក​តំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់​ចាម ដែលតែងតែយកចិត្តទុកដាក់ ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅខេត្ក​កំពង់ចាម​ ដោយមិនមានការប្រកាន់និន្នាការនយោបាយអ្វីឡើយ​ ។  លោក ហេង វុទ្ធី បន្ថែមទៀតថា ថ្វីត្បិតតែនេះជា​អំណោយបន្តិចបន្តួច តែអាចជួយរំលែក​ទុក្ខលំបាកលោកតាបានមួយចំណែកផងដែរ ។

លោក ហេង វុទ្ធី បាននាំយកប្រសាសន៍​ លោក​ហ៊ុន​ ណេងដោយបានលេីកឡេីងថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ​ និងការអភិវឌ្ឍមកដល់ថ្ងៃនេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេច នៅជាមួយបងប្អូនជានិច្ច ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ​៕,វណ្ណៈ







No comments:

Post a Comment

Pages