លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ សសយក ស្រុករំដួល តំណាងលោក ឌី វិជ្ជា ចុះជួបសំណេះសំណាលជាមួយសិស្សនិន្ទេសAនៅស្រុករំដួល - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ សសយក ស្រុករំដួល តំណាងលោក ឌី វិជ្ជា ចុះជួបសំណេះសំណាលជាមួយសិស្សនិន្ទេសAនៅស្រុករំដួល


ខេត្តស្វាយរៀង ៖ ក្រុមការងារ សសយក ស្រុករំដួល ដឹកនាំដោយ លោកវេជ្ជបណ្ឌិត រស់ ថុន ជាប្រធាន និង សហការី តំណាង លោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង បានជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ចំនួន ០៦នាក់ មកពីវិទ្យាល័យ ហ៊ុនសែនកំពង់ចក និងវិទ្យាល័យហ៊ុនសែន ពងទឹក ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅ វិទ្យាល័យកំពង់ចក ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង និងមានសិស្សានុសិស្សចូលរួមអបអរសាទរ ប្រមាណ៥០នាក់ ។។

នៅក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោកវេជ្ជបណ្ឌិត រស់ ថុន បានអបអរសាទរ និងផ្តាំផ្ញើដល់អ្នកជាប់បាននិទ្ទេសA និងអ្នកមិនបាន និទ្ទេសA ព្រមទាំងផ្តាំសួសុខទុក្ខ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ពីសំណាក់លោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀងផងដែរ ។ លោកវេជ្ជបណ្ឌិត រស់ ថុន ក៏បានជម្រុញនិងផ្តាំផ្ញើដល់សិស្សានុសិស្ស អោយចាប់មុខជំនាញនៅមហាវិទ្យាល័យ តាមទីផ្សារការងារនិងឧបនិស្ស័យ របស់ខ្លួនឲ្យបានខ្ពស់ ទើបយើងជោគជ័យទៅថ្ងៃអនាគត ។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ សសយក ស្រុករំដួលក៏បានប្រគល់ថវិកាលើកទឹកចិត្តដែលជាអំណោយលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង ដល់សិស្ស និទ្ទេសA ម្នាក់ៗ ទទួល បាន ១០ម៉ឺនរៀល នឹងឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន កំពង់ចក និងវិទ្យាល័យ ហ៊ុន សែន ពងទឹក ចំនួន៤០ម៉ឺនរៀល ថវិកាត្រូវ ចំណាយសរុបទាំងអស់ ១លានរៀលផងដែរ ៕











 

No comments:

Post a Comment

Pages