ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់រួមនិងវត្ថុតាងបទល្មើស ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួនបាន ។
ករណីនេះធ្វើឡើង កាលវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋល្អ រាយការណ៍មក និងមានការឯកភាពពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ាម ម៉េងសែ ឋាន: នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ប្រុស÷
ឈ្មោះ ជ្រេស ម៉េងហុង ភេទប្រុស អាយុ ៤៤ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ១២កញ្ចប់)។
ករណីនេះ ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១២កញ្ចប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង និងប្រាក់ញុះញុង់ចំនួន ១០០.០០០៛ (ដប់ម៉ឺនរៀល) ។
No comments:
Post a Comment