លោក ឯម កុសល អញ្ជើញជាគណៈអធិបតី​ ក្នុងពិធីសន្និបាតបូកសរុបការងារគណបក្សប្រជាជន មូលដ្ឋាន​ឃុំទួលសំបួរ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក ឯម កុសល អញ្ជើញជាគណៈអធិបតី​ ក្នុងពិធីសន្និបាតបូកសរុបការងារគណបក្សប្រជាជន មូលដ្ឋាន​ឃុំទួលសំបួរ


 ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០២២​ លោក​ ឯម​ កុសល​ សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្តកំពង់ចាម​ ជាអនុប្រធានក្រុ​មការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់​ និងជាប្រធានក្រុ​មការងារគណបក្សចុះជួយមូលដ្ឋានឃុំទួលសំបួរ​ បានចូលរួមជាគណៈអធិបតី​ ក្ក្នុងពិធីសន្និបាតបូកសរុបការងារ ៥ឆ្នាំ(២០១៧_២០២២) និងទិសដៅ ភារកិច្ចបន្តសម្រាប់ អាណត្តិ ទី៥(២០២២_២០២៧) របស់គណបក្សប្រជាជន មូលដ្ឋាន​ឃុំទួលសំបួរ ។ 


កម្មវិធីនេះមានការអញ្ជេីញចូលរួមពីសមាជិកអចិន្រ្តៃ​គណបក្សស្រុក​ លោកប្រធាន​ អនុប្រធានគណបក្សមូលដ្ឋាន​ ឃុំទួលសំបួរ​ លោក-លោកស្រី​ ប្រធាន​ អនុប្រធាន​ សមាជិកក្រុមការងារចុះជួយភូមិទាំង០៤​ និងសមាជិក​ សមាជិកា​គណបក្ស​ចំនួន​ ១២០នាក់​ ។ 


ក្នុងឱកាសនោះដែរ លោក ឯម កុសល បានលើកឡើងកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរួមសហការគ្នារបស់ក្រុមការងារថ្នាក់ដឹកនាំ គណបក្ស ឃុំ សាខាបក្សភូមិ ដែលបានខិតខំ បំពេញភារកិច្ច ក្នុងការបម្រើប្រជាជនបានល្អ ប្រសើរ និង បានរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបន្តគ្រប់គ្រងពង្រឹងសតិអារម្មណ៍សមាជិកគណបក្សចាស់ និង បន្កកសាងពង្រីកសមាជិកបក្សថ្មី ក្នុងស្រទាប់យុវវ័យ ពង្រឹងរបៀបរបបការងាររបស់គណបក្ស ពង្រឹងការសាមគ្គីភាព ឯកភាពគ្នា រឹងមាំ ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ - សង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះឲ្យទទួល បានការគាំទ្រពីមហាជន និង ទទួលបានជោគជ័យសម្រាប់ គណបក្សប្រជាជនកម្ពុជា។


លោក ឯម កុសល និងសហការី​ ក៏បាននាំយកទេយ្យវត្ថុ​ ទេយ្យទាន​ អាវយឺត​ មួក(គណបក្ស​)​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន​​ ដែលជាអំណោយរបស់​ដ៍ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ណេង​ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ប្រគេនដល់ព្រះ​សង្ឃ​ដែលគង់នៅវត្ដឧបុលគិរី​ ហៅវត្តទួលសំបួរ​ ស្រុកស្ទឹងត្រង់​ និងចែកអំណោយជូនដល់​ សមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ សរុបចំនួន១២០នាក់​ ។

ទេយ្យវត្ថុ​ ទេយ្យទាន​ និងអំណោយផ្សេងៗ​ រួមមាន 

១-ប្រគេនដល់សង្ឃបច្ច័យ​ ១០០,០០០រៀល​ ស្លាដក០១​ និងប្រគេនរួមដល់វត្តទួលសំបួររួមមាន​ អង្ករ០២បេ​,​ ទឹកក្រូច​០២កេស,​ ទឹកសុទ្ធ​០២កេស​, មី០២កេស​, ទឹកត្រី០២យួរ,​ ទឹកស៉ីអ៉ីវ​០២យួរ​, ត្រីខ០២យួរ​, មីឡូ០២កំប៉ុង, ម៉ាស០៤ប្រអប់​ និង​ប្រេងម៉ាស៊ូត​០១កាន​ ។ 

២-សមាជិក សមាជិកាគណបក្ស​ ចំនួន១២០នាក់​ ក្នុង០១នាក់ទទួលបាន​ អាវយឺត០១​ មួក០១​ (គណបក្ស​)​ សារ៉ុង០១​ ម៉ាស០១កញ្ជប់​ និងអាហារសម្រន់។

៣-នាំយកបច្ច័យចូលរួមកសាង​ចំនួន៦,០០០,០០០រៀល​ ប្រគេន​ដល់ព្រះសង្ឃវត្តស្រែអំពៅ​ សម្រាប់​កសាងលូបង្ហូទឹក​ នៅចំណុចស្ពានឈេីក្បាលភូមិស្រែអំពៅ​ ឃុំទួលសំបួរ​​ ។សរុបថវិកាចំណាយទាំងអស់ចំនួន​ ១៥,៧៨៩,០០០រៀល​ ៕,ដើមក្រសាំង





























No comments:

Post a Comment

Pages