ភ្នំពេញ ៖ គ្រឿងញៀនចំនួន១៨១គីឡូ និង ៣៧០ក្រាម ត្រូវបានសមត្ថកិច្ចរាជ ធានីភ្នំពេញរកឃេីញលេីជនសង្ស័យជនជាតិវៀតណាម ហេីយជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ការបង្ក្រាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រុឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ត្រី គល់ យី បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង ៣៧០ក្រាម ។
លោកឧត្តមសេនីយ៍ត្រី គល់ យី បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ ឃាត់ខ្លួនមនុស្សចំនួនម្នាក់ ជនជាតិវៀតណាម ក្នុងប្រតិបត្តិការនេះ ដកហូតគ្រឿងញៀនសរុបបានចំនួន១៨១គីឡូ ៣៧០ក្រាម ។
លោកបញ្ជាក់បន្ថែមថា កម្លាំងនគរបាលរាជធានីភ្នំពេញបានដាក់គោលដៅត្រួត ពិនិត្យចំនួន៣គោលដៅ ៖
ទី១: នៅចំណុចខុនដូ ជាន់ទី៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg និងរថយន្តចំនួន០១គ្រឿង។
ទី២: នៅចំណុចខុនដូ រិស៊ីដែន១០៥ ជាន់ទី៣ បន្ទប់ R ៣០១ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្សម្នាក់ជនជាតិវៀតណាម ។
ទី៣: នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ដកហូតវត្ថុតាង: ១-គ្រឿងញៀនជាង១៣០Kg ។
No comments:
Post a Comment