ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ ការពារគោលដៅ ដែលមានរយ:ពេល ១សប្តាហ៍ កាលពីថ្ងៃទី ០៨-១៨ ខែមករា ឆ្នាំ២០២១ ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម ។
សមាសភាពអញ្ជើញចូលរួមមាន លោក ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកមេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធ សភា និងរដ្ឋសភា លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោក-លោកស្រីគណ:ស្នងការនគរបាលខេត្ត លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងមន្រ្តីនគរបាលដែលជាសិក្ខាកាមសរុប ចំនួន១៨៣នាក់ ។
ក្នុងឱកាសដ៏អធឹកអធមនេះស្នងការដ្ឋានបានរៀបចំកម្មវិធីពិសាអាហារសាមគ្គី ជូនដល់ថ្នាក់ដឹកនាំ រហូតដល់មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្ត។
No comments:
Post a Comment