លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារប្រចាំខែធ្នូ​ និងអនុវត្ដ​ទិសដៅបន្ត - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារប្រចាំខែធ្នូ​ និងអនុវត្ដ​ទិសដៅបន្ត


 ខេត្តកំពង់ចាម ៖ នៅព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២២​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំប្រជុំដល់​ លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក​-លោកស្រី​ នាយ​-នាយរងការិយាល័យ​ជំនាញ​ លោកអធិការ​ លោក-លោកស្រីអធិការរងទទួលដឹកនាំផែនការងារសេនាធិការ​ លោកនាយប៉ុស្តិ៍​នគរបាលរដ្ឋបាលទាំង១០៩​ ៖


១-ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារនគរបាល និងសហគមន៍ប្រចាំខែធ្នូ លើកទិសដៅអនុវត្តការងារខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយការងារសំខាន់ៗ


២-ត្រៀមរៀបចំ​ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា​ វគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ​ អន្តរាគមន៍​ តម្រួតបទបញ្ជា​ ចរាចរណ៍​ និងជំនាញការពារគោលដៅ​ និងពិសារអាហារសាមគ្គី​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី១១​ ខែមករា​ ឆ្នាំ​២០២២​ 


៣-ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩​ បំលែងថ្មី​ (អូមីក្រុង)​ និងបន្តចូលរួមវិធានការសុខាភិបាល 


៤-លទ្ធផលការអនុវត្ត​ន៍ការងារជំនាញ​ ការបង្រ្កាបបទល្មេីសផ្សេងៗ​ នៅតាមមូលដ្ឋាន​


៥-ពង្រឹង​លេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព​ ឲ្យកាន់តែល្អប្រសេីរបន្ថែមទៀតក្នុងឆ្នាំ២០២២​ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម​


៦-ពង្រឹង​ និងជំរុញការដោះស្រាយ​​ ការជះឥទ្ធិពល​ តាមរយៈ​បណ្តាញ​សង្គម​


៧-ពង្រឹង​ការអនុវត្ត​នីតិវិធី​ជំនាញ​ ដល់ការិយាល័យជំនាញ​ និងអធិការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល


៨-ពង្រឹង​ វេនប្រចាំបញ្ជា​ ប្រចាំការ​ ២៤/២៤ម៉ោង​ និងកំលាំងចេញល្បាតជាប្រចាំក្នុងមូលសាស្ត្ររបស់ខ្លួន


៩-ពង្រឹង​​វិន័យរបស់កងកម្លាំងនគរបាលជាតិ​ ៕






No comments:

Post a Comment

Pages