ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំដល់ លោក-លោកស្រី ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោកអធិការ លោក-លោកស្រី អធិការរង នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំ១០ លេីកិច្ចការងារចាំបាច់មួយចំនួន ៖
១-ត្រួតពិនិត្យ និងដាក់វិធានការដេីម្បីពង្រឹងការងារ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩
២-ផ្សព្វផ្សាយ សេចក្ដីសម្រេច ស្ដីពីការប្រគល់ភារកិច្ចជូន លោក-លោកស្រីអធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទទួលដឹកនាំ ពង្រឹង តាមដានត្រួតពិនិត្យប៉ុស្ដិ៍នគរបាលរដ្ឋបាល និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល
៣-ផ្សព្វផ្សាយលិខិតលេខ៧៨៦ សជណ.មយ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របស់ទីស្ដីការគណ:រដ្ឋមន្ត្រី ស្ដីពីសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាល ករណីសំណេីរសុំការអនុញ្ញាតលេីកលែងពន្ធនាំចូល ដោយពន្ធអាករជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៧៥៧ គ្រឿង របស់ក្រសួងមហាផ្ទៃ
៤-ត្រៀមអនុវត្ត ផែនការការពារ សន្តិសុខ រក្សាសុវតិ្ថភាព សណ្ដាប់ធ្នាប់សាធារណៈ ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ អញ្ជេីញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អាគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ
៥-ទប់ស្កាត់ និងបង្រ្កាប លេីជនណាដែលបង្ករ អសន្តិសុខ នៅក្នុងមូលដ្ឋាន ឬផ្សព្វផ្សាយព័ត៌មានមិនពិតលេីបណ្ដាញសង្គម
៦-ពង្រឹងលេីការអនុវត្តការងារជំនាញ គ្រប់ការិយាល័យ
No comments:
Post a Comment