ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំស្នងការរងចូលជួបសម្ដែងការគួរសម​ និងរាយការណ៍អំពីលទ្ធផល​ការអនុវត្តការងារ​ ជូនថ្នាក់ដឹកនាំ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំស្នងការរងចូលជួបសម្ដែងការគួរសម​ និងរាយការណ៍អំពីលទ្ធផល​ការអនុវត្តការងារ​ ជូនថ្នាក់ដឹកនាំ


ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០១​ ខែកុម្ភ:​ ឆ្នាំ២០២២​ នេះ លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនិង ស្នងការរង បន្ទាប់ពីទទួល​បានការអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម​ និងរាយការណ៍អំពីលទ្ធផល​ការអនុវត្តការងារ​ ការពារ​ សន្តិសុខ​ ថែរក្សា​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សាធារណៈ​ នាឆ្នាំកន្លងមក​(២០២១) និងគោរពជូនពរ​ ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំថ្មី​ ប្រពៃណី​ចិន​-វៀតណាម​ ពីសំណាក់​ ឯកឧត្តម​ ហ៊ុន ណេង សមាជិកអចិន្ត្រៃរដ្ឋសភា ប្រធានគណៈកម្មាធិការទី៤ ទទួលបន្ទុកមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​​ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណ:អភិបាលខេត្តកំពង់ចាម​ ​។

ក្នុង​ឱកាស​នោះ​ដែរលោកស្នងការ ក៏ទទួលបាននូវអនុសាសន៍ចង្អុលណែនាំបំពេញបន្ថែម​លេីការអនុវត្តការងារមួយចំនួន​ សម្រាប់​យកទៅអនុវត្ដក្នុងទិសដៅបន្តក្នុងឆ្នាំ២០២២នេះ​ ផងដែរ​ ៕
































No comments:

Post a Comment

Pages