ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះបង្គោលទី០៩ និង ទី១០ ។
ក្រោយពីបានទទួលពត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយកម្លាំងគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចយើងបានឃើញមាន បន្សល់ទុកម៉ូតូ ០១ គ្រឿង ម៉ាកអឹមអេសអិច ពណ៍ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1CW- 3930 ,ស្បែកជើងចំនួន ០១គូរ និង កាបូបលុយចំនួន ០១ ពណ៍ត្នោត ។
កម្លាំងយើងបានធ្វើការត្រួតពិនិត្យក្នុង កាបូបលុយមានបន្សល់ទុកសំភារះមួយចំនួនដូចជា៖
-អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក ឈ្មោះ ឆេង សុឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។
- ប័ណ្ណសម្គាល់យានយន្ត ( ម៉ូតូ) ស្លាក់លេខ ភ្នំពេញ 1BL - 6134
-កាតធនាគាវីង ០១ សន្លឹក
-លិខិតសុំទោស ០១ សន្លឹក
- ប្រាក់ចំនួន ៣២,៧០០រៀល
No comments:
Post a Comment