ស្នងការដ្ឋានខេត្តកំពង់ចាមបើកអង្គប្រជុំលើការងារចបាច់ត្រូវអនុវត្តន៍ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ស្នងការដ្ឋានខេត្តកំពង់ចាមបើកអង្គប្រជុំលើការងារចបាច់ត្រូវអនុវត្តន៍


 ខេត្តកំពង់ចាម ៖ នៅថ្ងៃចន្ទ​ ទី១៤ ខែកុម្ភ:​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ ដល់​ លោកស្នងការរងទទួលដឹកនាំការិ.​កិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល​ លោក​នាយការិយាល័យ​បុគ្គលិក​,​ កិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល,​លោក-លោកស្រី​ អធិការ​ អធិការរង​នគរបាលស្រុក-ក្រុងទាំង១០​​ លើការងារ ៖

១-បន្តការចុះត្រួតពិនិត្យ​ ដេីម្បី​ គាំទ្រ​ និងជម្រុញការងារគ្រប់គ្រងដឹកនាំកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ ការអនុវត្ត​ការងារ​ និងសហគមន៍​ ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព​ ។

២-ពង្រឹង​លេី​ ការថែរក្សាសន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ជូនប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋាន​ ​ឲ្យកាន់តែល្អប្រសេីរ​ មិនឲ្យជនណាមួយបង្ករអសន្តិសុខក្នុងមូលដ្ឋានឡេីយ ។

៣-ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩​ បំលែងថ្មី​(អូមីក្រុង)​ នៅក្នុងខេត្តកំពង់ចាម​ និងបន្តអនុវត្តវិធានសុខាភិបាល​ និង​វិធាន​ បីការពារ​ បីកុំ​ និងបន្តជម្រុញដល់​ មន្រ្តីនគរបាល/អតីតយុទ្ធជន​/ ក្រុមគ្រួសារ​អតីតយុទ្ធជន​/ ប្រជាពលរដ្ឋ​ ដែលមិនទាន់បានទៅចាក់វាក់សាំង​(ដូសជម្រុញ​)​ ទៅចាក់វាក់សាំងឲ្យបានគ្រប់ៗគ្នា​​ ។

៤-ពង្រឹង​បន្ថែមលេីការអនុវត្ត​ ការងារជំនាញគ្រប់អធិការរដ្ឋាននគរបាលស្រុកក្រុងទាំង-១០ ៕























No comments:

Post a Comment

Pages