សម្ដេចក្រឡាហោម ស ខេង ទម្លាយរឿងអភិបាលខេត្តមួយរូបដែលមិនស្គាល់មូលដ្ឋានខ្លួនគ្រប់គ្រង និងកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេច - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

សម្ដេចក្រឡាហោម ស ខេង ទម្លាយរឿងអភិបាលខេត្តមួយរូបដែលមិនស្គាល់មូលដ្ឋានខ្លួនគ្រប់គ្រង និងកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេច

 


ខេត្តព្រះសីហនុ ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារខេត្តព្រះសីហនុ នាថ្ងៃទី ៩ ខែ មីនា ២០២២ នេះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គិតថាជាអភិបាលខេត្តដែលមិនដែលចុះមូលដ្ឋានទាល់តែសោះព្រោះមិនស្គាល់ភូមិសាស្ត្ររបស់ខេត្តខ្លួន។ សម្តេច បានថ្លែងថា «ខ្ញុំភ្ញាក់ព្រើតែម្តងថា យីចៅហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹង …»។ បើទោះបីសម្តេចក្រឡាហោម មិនបានបញ្ចេញឈ្មោះក៏គេអាចដឹងដែរ ព្រោះរឿងដែលសម្តេចលើក ឡើងគឺកើតឡើងនៅខេត្តត្បូងឃ្មុំ។ សម្ដេចក្រឡាហោមសខេងបានទម្លាយឲ្យដឹងចំពោះអភិបាលខេត្តមួយរូបដែលកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេច។

សម្តេចក្រឡាហោមបានមានប្រសាសន៍នៅក្នុងចំណោមមន្ត្រីជាច្រើនថា «ខ្ញុំនិយាយពីទីនេះទៅប្រហែលជាឮដដល់ចៅហ្វាយខេត្តមួយចំនួនហើយ,មានចៅហ្វាយខេត្តមួយនោះគាត់មិនស្គាល់តែម្ដងខ្ញុំមិនដឹងថា គាត់ចុះឬមិនចុះមូលដ្ឋានទេ,ប៉ុន្តែខ្ញុំសន្និដ្ឋានថា គាត់មិនចុះតែម្ដង, សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសួរគាត់ថាតើពីទីនេះ(ត្បូងឃ្មុំ)ទៅទៅទន្លេបិទប៉ុន្មានគីឡូ(ម៉ែត្រ)គាត់ឆ្លើយថា ២៧ គីឡូ(ម៉ែត្រ) តាមពិតវាមានចម្ងាយរហូត ៤១ គីឡូ(ម៉ែត្រ)។ គាត់(សម្ដេចតេជោ)សួរថា “សន្លប់”នៅទីណា?គាត់(អភិបាលខេត្ត)ឆ្លើយថា”សន្លប់”នៅ ២០គីឡូ(ម៉ែត្រ)ពីទីនេះ។ តាមពិតកន្លែងដែលសម្តេចកំពុងឈរមានប្រសាសន៍នោះគឺជា “សន្លប់ “ហើយ ប៉ុន្តែគាត់ឆ្លើយថា ២០ គីឡូ(ម៉ែត្រ) ។ បានសេចក្តីថាគាត់អត់ស្គាល់តែម្ដងគឺគាត់មិនស្គាល់មូលដ្ឋានតែម្ដង,ខ្ញុំភ្ញាក់ព្រើតតែម្តងថា យីចៅ ហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹងវ៉ី។ ដល់ពេលសួរថាតាហៀវនៅណា?គាត់ចង្អុលទៅលិច តាមពិតតាហៀវវានៅខាងកើត … »។

សម្តេចក្រឡាហោ ស ខេង បានមានប្រសាសន៍ថា ការងារសំខាន់ទី២ របស់អភិបាលខេត្តគឺចុះមូលដ្ឋាន ដូចនេះបបើអភិបាលខេត្ត,អភិបាលស្រុកមិនស្គាល់មូលដ្ឋានគឺ ពិបាកហើយ,ហើយបើថ្នាក់ឃុំគឺត្រូវស្គាល់ផ្ទះប្រជាពលរដ្ឋតែម្ដង,នេះជារបៀបរបបធ្វើការងារពិសេសរបស់យើងដែលមិនអាចមើលស្រាលបានទេ។ បើយើងមិនស្គាល់មូលដ្ឋាន ផងតើយើងដឹងពីប្រជាពលរដ្ឋរស់ នៅរបៀបម៉េចកើតបើយើងមិនដែលស្គាល់ផងហ្នឹង,គាត់ចង់បានអីសំណូមពរអីមានការលំបាកបែបណាតើយើងដឹងទេ?អញ្ចឹងខ្ញុំស្នើថា ទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្នុងក្រុមការងារហើយ,អញ្ចឹងត្រូវតែចុះមូលដ្ឋានចុះមូលដ្ឋានគឺត្រូវតែកំណត់ឲ្យច្បាស់ថាតើចុះទៅដើម្បីអ្វី,ជួបអ្នកណា,ហើយធ្វើអ្វី, អ្នកខ្លះចុះមែន ប៉ុន្តែមិនដឹងចុះទៅធ្វើអីទេ ព្រោះមិនឃើញលទ្ធផលអ្វីទាំងអស់ ។

សម្តេចក៏បានរំលឹកទៅដល់អភិបាលខេត្តពីសម័យមុនដែរថា ចៅហ្វាយខេត្តឲ្យតែថ្ងៃសុក្រឡើងគឺចាប់ផ្តើមជុំគ្នាច្រៀងរាំ ស៊ីផឹកស្រីស្រា មិនដែលចុះមូលដ្ឋានឬស្គាល់ប្រជាជន នោះទេ ។ តែយើងត្រូវតែចុះទៅមូលដ្ឋានដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឲ្យបាន៕








No comments:

Post a Comment

Pages