ខេត្តកោះកុង ៖ មេកត់កន្ទុយលេខខុសច្បាប់វៀតណាម - ថៃ ម្នាក់ ជ្រកក្រោមស្លាកឆ្នោតឡូតូសៀងហៃ ដែលបើកស៊ីសងហ៊ោកញ្ជ្រៀវអនាធិប តេយ្យ នៅចំនុចកែងច្រមុះជ្រូក ខាងកើតផ្សារដងទង់ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបកត់ឆ្នោត.កន្ទុយលេខខាងលើ ដោយបានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិ ធីពីលោក វ៉ៃ ភិរម្យ ព្រះរាជអាជ្ញារង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានដឹកនាំកម្លាំងជំនាញអធិ ការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលដងទង់ បានចុះបង្ក្រាបទីតាំងកត់ឆ្នោតដោយគ្មានច្បាប់អនុញ្ញាតមួយកន្លែង នៅចំនុចខាងកើតផ្សារដងទង់ កែងច្រមុះ ជ្រូក ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង ក្រុងខេមរៈភូមិន្ទ ។
លោកអធិការបានឲ្យដឹងទៀតថា ការចុះប្រតិបត្តិការបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខាងលើនេះ
បានឃាត់ខ្លួនម្នាក់ ឈ្មោះ ជា ហ្គេវជូ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបលក់ដូរជាម្ចាស់បើកទីតាំងកត់ឆ្នោតមកអធិការដ្ឋាន ។
*វត្ថុតាងដកហូតរួមមាន៖
- ក្រដាស់កត់កន្ទុយលេខឆ្នោតវៀតណាម ០២ដុំចំនួន១០៧សន្លឹក (លទ្ធផល)
-ត្រាឆ្នោតថៃចំនួន០៤
-ត្រាឆ្នោតវៀតណាមចំនួន០២
-ត្រាថ្ងៃខែឆ្នាំចំនួន០២
-កន្ទុយឆ្នោតចំនួន០១ដុំ
-ម៉ាសុីនគិតលេខ០១
-បុិច០៣ដើម
-ប្រដាប់កឹបក្រដាស់០១
-សន្លឹកកន្ទុយឆ្នោតដកហូតពីរក្នុងការបូប០១ដុំ ស្មើរ៤៤សន្លឹក
-ក្រដាសប្រាក់
• (លុយឆ្នោត) ៦៨១,០០០៛
• (លុយរកសុី) ១,៩៨២,៥០០៛
• (លុយដុល្លា) ១០០$
• (លុយបាត) ២០បាត
No comments:
Post a Comment