ពិធីបុណ្យ និងចែកអំណោយជូនប្រជាពលរដ្ឋ ៤០៥ គ្រួសារនៅស្រុកព្រះស្តេច! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ពិធីបុណ្យ និងចែកអំណោយជូនប្រជាពលរដ្ឋ ៤០៥ គ្រួសារនៅស្រុកព្រះស្តេច!

 



ព្រៃវែង៖ នារសៀលថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ពិធីចែកអំណោយមនុស្សធម៌ជូនដល់ជនងាយរងគ្រោះ ចាស់ជរា ៤០៥ គ្រួសារមកពី ២ស្រុក គឺស្រុកព្រះស្តេច និងស្រុកពាមរក៍ ក្នុងឱកាសកម្មពិធីបុណ្យ ចម្រើនអាយុវឌ្ឍនមង្គល ជូនចំពោះ ឧបាសិកា ប៉ោ រ៉ាន់ និងទក្ខិណានិប្បទាន ជូនចំពោះឧបាសក ម៉ង់ ជឹម និងឧបាសិកា ទូច កូយ និង សំ សន នៅក្នុងភូមិគ្រឹះ ឯកឧត្តម ឧកញ៉ា ជឹម សុខ និងលោកជំទាវ សំ ចាន់ថា ស្ថិតនៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ាម ជឹម សុខ លោកជំទាវ សំ ចាន់ថា ក្នុងនាមជាម្ចាស់ដើមបុណ្យ និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងារចុះជួយស្រុកពាមរក៍,ប្រធានក្រុមការងារចុះជួយឃុំព្រែកខ្សាយ (ក ,ខ) ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តយសពីលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច និង លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ និងមន្ត្រីរាជការអាជ្ញាធរ ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧកញ៉ា និងលោកជំទាវបានមានមតិសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក រស់នៅក្រោមការដឹងនាំដ៏ឆ្លាសវៃ សម្តេច ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តមឧកញ៉ា ជឹម សុខ ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ ប្រជាពលរដ្ឋ នៅ តាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។ 

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៤០៥ គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ២៥ កីឡូ ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រមា ១ សារុង ១) និងថវិកា ១០,០០០០ រៀល ៕












No comments:

Post a Comment

Pages