ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈកម្មការ និងមន្រ្តីជំនាញ ដើម្បីត្រួតពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចការសំខាន់ពីរ ៖ ១-ការត្រៀមរៀបចំ មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និង ២-ការត្រៀមរៀបចំនូវព្រឹត្តិការណ៍ អមផ្សេងៗ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកជាគណៈកម្មការផ្នែកវប្បធម៌ ដើម្បីផ្តល់ការគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ាន នាឆ្នាំ២០២២ខាងមុខ ។
កិច្ចប្រជុំក៏បានពិភាក្សា និងកំណត់យកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដើម្បីរៀបចំកម្មវិធីជិះកង់ និងដាំដើមឈើនៅតំបន់អង្គរ ដោយយោង តាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌និងសិល្បៈកាលពីឆ្នាំ២០២០កន្លងមក ដែលបានកំណត់យកសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន Siem Reap ASEAN City of Culture និងដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តី ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ដែលនឹងគ្រោងធ្វើឡើងនៅសប្តាហ៍ទី៣នៃខែតុលាឆ្នាំ២០២១។
សូមបញ្ជាក់ថា កម្មវិធីជិះកង់ និងដាំដើមឈើ នឹងត្រូវធ្វើឡើងនៅតំបន់អង្គរ តាមការរៀបចំទីកន្លែង និងការព្រាងកំណាត់ផ្លូវ ដោយអាជ្ញាធរ ជាតិអប្សរា នឹងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត បណ្តាអង្គទូតជាសមាជិកអាស៊ាន និងដៃគូសន្ទនា ព្រមទាំងភាគី ដែលពាក់ព័ន្ធ ដោយមានការកំណត់នូវចំនួនច្បាស់លាស់ស្របតាមវិធានសុខាភិបាល៕ លោកចេម ហួត
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM1M2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--09a820a619fc658c628ba585653dc62703a99e5c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/A5922F4D-AA78-477E-BF0D-437CBC7.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM2E2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c69c93dea9651c7b288793aa82856fc9df610ce3/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/B24D0AFA-FC72-4467-BED4-D72B1CE.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM2U2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--4c1cc1627a1e6a3ef895e72391365a2fe7ea9145/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/00A38DAF-F70C-42FB-A8B2-F048DAC.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM2k2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--08a3faf266fbad7901001b44d28bb4fade11edaf/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/749ADEFE-E0BD-4DD8-822C-62CEA58.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM1c2QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--76741c93939343d5e0bfcecd8a4ade652f397ebf/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/4E70FD2A-168B-4FF5-B582-384265A.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM202QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2d4e64477378faf01e75d1ee6b2c08cd56ec088a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AF4B386D-194C-4E6A-A6BA-1923C1E.jpeg)
No comments:
Post a Comment