អំប្រើពើហឹង្សារលើកុមារអាយុ12ឆ្នាំ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អំប្រើពើហឹង្សារលើកុមារអាយុ12ឆ្នាំ


​ក្រចេះ: នៅថ្ងៃទី២៧.១០.២០២១​ ចន្លោះម៉ោង២២​ មានករណីហិង្សាដោយចេតនា(ស្ថានទម្ងន់ទោស) កេីតឡេីងនៅចំណុចហាងរបស់ឈ្មោះ​ ទេព​ ហ៊ុយ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ​ ខេត្តក្រចេះ​។ 

​      -ជនរងគ្រោះទី១:​ ឈ្មោះ​ ត្រេក​ ធារ៉ា ភេទស្រី​ អាយុ​ ១២ឆ្នាំ​ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ​ ស្រុកឆ្លូង ខេត្តក្រចេះ។ 

​      -ជនរងគ្រោះទី២:​ ឈ្មោះ​ វ៉ន​ ពិសី ភេទស្រី​ អាយុ​ ១២ឆ្នាំ​ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ​ ស្រុកឆ្លូង ខេត្តក្រចេះ។ 

​      -ជនសង្ស័យឈ្មោះ​ ទេព​ ហ៊ុយ​ ភេទប្រុស​ អាយុ​ ៤២ឆ្នាំ​(មន្ត្រីកងរាជអាវុធហត្ថ)​ រស់នៅភូមិវត្ត​ សង្កាត់ក្រចេះ​ ក្រុងក្រចេះ​ ខេត្តក្រចេះ។ 

»» អំពីរឿងហេតុ​ ÷

​      កាលពីអំឡុងខែឧសភា​ និងខែតុលា​ ឆ្នាំ២០២១​ អាណាព្យាបាលរបស់ឈ្មោះ​ ត្រេក​ ធារ៉ា​ និងឈ្មោះ​ វ៉ន​ ពិសី​ បានអោយកូនស្រីរបស់ខ្លួនមកធ្វេីការស៊ីឈ្នួលបម្រេីនៅផ្ទះរបស់ឈ្មោះ​ ទេព​ ហ៊ុយ និងទទួលបានប្រាក់ខែក្នុងម្នាក់ចំនួន១០០$។ នៅថ្ងៃទី២៣.១០.២០២១​ ម៉ោងជាង៩ព្រឹក​ ឈ្មោះ​ វ៉ន​ ពិសី​ មានការតូចចិត្តម្ចាស់ផ្ទះស្តីបន្ទោសក៏បានយកសត្វឆ្កែរបស់ម្ចាស់ផ្ទះចំនួន០១ក្បាលទៅច្រមុជក្នុងទឹកអោយងាប់​ និងលាក់បាំងមិនអោយម្ចាស់ផ្ទះដឹងឡេីយ។ បន្ទាប់មកនៅថ្ងៃទី២៧​ ខែ.ឆ្នាំដដែល​ ចន្លោះម៉ោង២២​ ឈ្មោះ​ ទេព​ ហ៊ុយ និងកូនចៅខ្លួន(មន្ត្រីកងរាជអាវុធហត្ថ)​បានដឹងពីការពិតក៏បានប្រេីហិង្សាវាយទាត់ធាក់​លេីឈ្មោះ​ ត្រេក​ ធារ៉ា និងឈ្មោះ​ វ៉ន​ ពិសី​ និងយកកៅអីជ័រវាយលេីឈ្មោះ​ វ៉ន​ ពិសី​ និងយកលាមកសត្វឆ្កែអោយឈ្មោះ​ វ៉ន​ ពិីសី​ ស៊ីថែមទៀតផង។ នៅថ្ងៃទី២៨​ ខែ.ឆ្នាំដដែល​ ម៉ោងជាង៨ព្រឹក​ អាណាព្យាបាលរបស់ជនរងគ្រោះទាំង២នាក់បានមកជួបឈ្មោះ​ ទេព​ ហ៊ុយ​ និងត្រូវបានឈ្មោះ​ ទេព​ ហ៊ុយ​ គំរាមកំហែងអោយធ្វេីកិច្ចសន្យាសងប្រាក់ជំនួសកូនរបស់ខ្លួនក្នុងម្នាក់ចំនួន១០០$ក្នុង១ខែគឺសងរយៈពេល៣ឆ្នាំ​ ដោយសារពួកគាត់មានការភ័យខ្លាចក៏យល់ព្រមផ្តិតស្នាមមេដៃ​ និងមិនបានអានខ្លឹមសារកិច្ចសន្យានោះឡេីយ​។ នៅវេលាម៉ោង១៥​ ថ្ងៃ.ខែ.ឆ្នាំដដែល​ ទេីបអាណាព្យាបាលរបស់ជនរងគ្រោះបានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ច​ ចំណែកជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។  

​        បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ​ និងស្វែងរកមុខសញ្ញាសង្ស័យ​ ដេីម្បីបំពេញនីតិវិធី​ និងអនុវត្តតាមផ្លូវច្បាប់។ 

​              









No comments:

Post a Comment

Pages