ខេត្តត្បូងឃ្មុំ ៖ សេចក្ដីរាយការណ៍បានអោយដឹងថា នៅថ្ងៃសុក្រ ទី២៩ តុលា ឆ្នាំ២០២១ ពលរដ្ឋបានប្រទះឃើញ
គ្រាប់មិនទាន់ផ្ទុះ ប្រភេទ១០៥mm ចំនួន៣គ្រាប់ និងមួយគ្រាប់ទៀតប្រភេទទម្លាក់ពីលេីយន្តហោះ កប់នៅក្នុងដីពីរកន្លែងផ្សេងគ្នា ហេីយរាយការណ៍មកមន្រ្តីនគរបាលប៉ុស្តិ៍ ចុះត្រួតពិនិត្យនិងដាក់ផ្លាកសញ្ញា ដេីម្បីបញ្ចៀសគ្រោះថ្នាក់ ។
ទីតាំងទី១ ៖ នៅវេលាម៉ោង ០៨:០០នាទី មានប្រជាពលរដ្ឋ ឈ្មោះ យ៉េន វៃ ភេទប្រុស អាយុ ៥៩ឆ្នាំ ជាតិខ្មែរ បានរាយការណ៍ថាគាត់ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ប្រភេទ១០៥mm ចំនួន៣គ្រាប់ នៅក្នុងដីចំការរបស់ខ្លួនស្ថិតនៅភូមិទួលតាខិន ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ទីតាំងទី២ ៖ នៅវេលាម៉ោង១៣នឹង៤០នាទីល្ងាច មានប្រជាពលរដ្ឋឈ្មោះ ផង់ កាន់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមករាយរណ៍ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ថាគាត់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ០១គ្រាប់ (ក្បាលផ្ទុះគ្រាប់ណាប៉ាល់គ្រាប់ឆេះ ទំលាក់តាមយន្តហោះ) ស្ថិតនៅគីឡូម៉ែត្រលេខ៤៣ ក្នុងភូមិស្រែសោមថ្មី។
ក្រោយពីបានទទួលសេចក្តីរាយការណ៍ខាងលើរួចកំលាំងមន្រ្តីនគរបាលប៉ុស្តិ៍ ក៍បានចុះត្រួតពិនិត្យនិង ដាក់ផ្លាកសញ្ញាគ្រោះថ្នាក់ ។
បច្ចុប្បន្នការិយាល័យជំនាញ បានរាយការណ៍ជូនអង្គភាព CMAC រួចហើយ។
សូមបញ្ជាក់ថា នៅថ្ងៃនេះផងដែរចំនុចវាលស្រែក្នុងភូមិល្វេ ឃុំក្រែក ស្រុកពញាក្រែកអង្គភាព HELLOTRUST បានកំទេចគ្រាប់បែកចំនួន ០២គ្រាប់ និងគ្រាប់ ៦០m.m ១គ្រាប់ ប្រកបដោយសុវត្ថិភាព ៕,វណ្ណៈ
No comments:
Post a Comment