ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ តំណែង ថ្នាក់អធិការ អធិការរង នាយផ្នែកស្រុក នាយររងផ្នែកស្រុក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិខេត្តកំពង់ចាម - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ តំណែង ថ្នាក់អធិការ អធិការរង នាយផ្នែកស្រុក នាយររងផ្នែកស្រុក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិខេត្តកំពង់ចាម

 


ខេត្តកំពង់ចាម  ៖  នៅស្នងការដ្ឋាននគរ បាលខេត្តកំពង់ចាម  បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ តំណែង ថ្នាក់អធិការ  អធិការរង  នាយផ្នែកស្រុក  នាយររងផ្នែកស្រុក  នាយប៉ុស្តិ៍  នាយរងប៉ុស្តិ៍  និងបំពាក់ឋានន្តរសក្តិ  ជូនមន្រ្តីនគរបាលជាតិ ចំនួន៦៦ នាក់ ស្រីចំនួន០៥ នាក់  ។


 ពិធី នេះ ធ្វេីនៅអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ  នៃខេត្ត កំពង់ចាម  នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១  ក្រោម អធិបតីភាព លោក  ឯម  កុសល  ស្នងការនគបាល ខេត្តកំពង់ចាម  និងចូលរួមពីលោក ប្រធានក្រុមប្រឹក្សាស្រុក  លោក អភិបាលស្រុកជេីងព្រៃ  លោកស្នងការ រង  លោក មេបញ្ជាការ រង កងពល  លោក មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក  មេបញ្ជាការ តំបន់សឹករង ស្រុក  លោកនាយ ការិយាល័យ ជំនាញ   លោក អធិការ  អធិការរង  នាយ ផ្នែក  នាយ រង ផ្នែក  នាយ ប៉ុស្តិ៍  ដែល ត្រូវ ចូលរួម ក្នុង កម្មវិធី ប្រកាស តែងតាំង នេះផងដែរ  ។ 


លោក  ឯម  កុសល  ស្នងការនគបាល ខេត្តកំពង់ចាម បាន អោយ ដឹង ថា  ដោយ បានការអនុញ្ញាតពី ក្រសួងមហាផ្ទៃ  និង  អគ្គស្នងការនគរបាលជាតិ  ទេីបស្នងការខេត្ត កំពង់ចាម បានសម្រេចរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ តំណែង ថ្នាក់អធិការ  អធិការរង  នាយផ្នែកស្រុក  នាយររងផ្នែកស្រុក  នាយប៉ុស្តិ៍  នាយរងប៉ុស្តិ៍  និងបំពាក់ឋានន្តរសក្តិ  ជូនមន្រ្តីនគរបាលជាតិ ចំនួន៦៦ នាក់ ស្រីចំនួន០៥ នាក់  ដែល មានចំនួនដូចខាង ក្រោមនេះ  ៖


*១-ផ្ទេរភារកិច្ច ចំនួន០៣នាក់  (ស្រី០០នាក់)*

*២-តែងតាំងមុខតំណែងចំនួន៣១នាក់ (ស្រី០៣នាក់)*

*៣-បំពាក់ឋានន្តរសក្តិចំនួន៤១នាក់ (ស្រី០៤នាក់)*

  *+អនុសេនីយ៍ឯក២៩នាក់ (ស្រី០៣នាក់)*

  *+អនុសេនីយ៍ទោ០៧នាក់ (ស្រី០០នាក់)*

  *+អនុសេនីយ៍ត្រីចំនួន០១នាក់ (ស្រី០០នាក់)*

  *+ព្រិន្ទបាលឯក ចំនួន០៤នាក់ (ស្រី០១នាក់)*


បន្ទាប់ ពី កម្មវិធីនេះចប់  នៅព្រឹក ថ្ងៃខែ ដដែល  លោក  ឯម  កុសល  បានបន្ដចុះត្រួតពិនិត្យ អាគារអធិការដ្ឋាន ស្រុក ជេីងព្រៃ សម្រាប់  គ្រោងសាងសង់  និង រៀបចំជួសជុលកែលម្អ  សោភ័ណ ភាព អាគារអធិការដ្ឋា ន  ដេីម្បី សម្រួលកន្លែងធ្វេីការងារប្រចាំថ្ងៃ ឲ្យ បានសមស្រប ផងដែរ  ៕  ដោយ  ៖  វណ្ណ:






































No comments:

Post a Comment

Pages