លោក​ វង្ស សុភី អធិការស្រុកអូរាំងឪឡើងថ្មី​ ដឹកនាំ​កម្លាំង​បង្ក្រាប​បទ​ល្មើស​នេសាទ​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក​ វង្ស សុភី អធិការស្រុកអូរាំងឪឡើងថ្មី​ ដឹកនាំ​កម្លាំង​បង្ក្រាប​បទ​ល្មើស​នេសាទ​

ខេត្ត​ត្បូងឃ្មុំ​ ៖​ លោក​ វង្ស សុភី អធិការ​ស្រុកអូរាំងឪទេីបនឹងឡើងថ្មី​ បំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចខ្លួន​ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ ឆក់​ត្រី​ខុសច្បាប់​ នៅចំណុចវាលស្រែ​ នៃតំបន់ពោធិ៍កំបោរខាងកើតភូមិគោកទី ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលចក និងកម្លាំងប្រជាការពារ​ ។ 


លោក​ វង្ស សុភី​បាន​អោយ​ដឹង​ថា​ នៅ​វេលាម៉ោង២ជិតភ្លឺថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១ លោកបាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ តែក្នុងពេលកម្លាំង​ចុះ​បង្ក្រាប​ ​នោះគឺជនទុច្ចរឹតដែលប្រព្រឹត្តបទល្មើសខាងលើបានរត់គេចខ្លួនបាត់អស់​ ចាប់យកបានតែឧបករណ៍មួយចំនួនដូចជា​ ៖​ ដុំឆក់ចំនួន៣​ អាគុយ​៤០អំពែចំនួន៣ ដងឆក់ត្រីចំនួន៣គូ​ ។ 


ពាក់ព័ន្ធនិងបទល្មើសនេសាទ ដែលកំពុងកើតមាននៅ ក្នុងស្រុកអូររាំងឪ 

ខាងលេី​នេះ​  លោកបានអះអាងថា​ តែងតែចុះល្បាត និងបង្រ្កាបជាប្រចាំ តាមបទបញ្ជារបស់ថ្នាក់លើ​ បេីទោះបីលោក​ ទេីបនឹងមកកាន់តំណែងថ្មីក៏ដោយ​ ៕​,វណ្ណៈ

No comments:

Post a Comment

Pages