ឃាត់ ខ្លួន ជនសង្ស័យ២នាក់ និងវត្ថុតាងលួចលេងល្បែងជល់មាន់ នាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ឃាត់ ខ្លួន ជនសង្ស័យ២នាក់ និងវត្ថុតាងលួចលេងល្បែងជល់មាន់ នាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

 

ខេត្ត ត្បូងឃ្មុំ  ៖  កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ ខេត្ត ត្បូងឃ្មុំ ឃាត់ ខ្លួន ជនសង្ស័យ២នាក់  និងវត្ថុតាងនាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី  ដែលល្មេីសំ នឹង ច្បាប់លួចប្រមូលផ្តុំគ្នាជល់មាន់នៅចំណុចំការកៅស៊ូ ស្ថិតនៅភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ 


សមត្ថកិច្ច បានអោយដឹងថា  ពួកគេទាំង ពីរ នាក់ត្រូវ បានឃាត់ខ្លួន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥: ៥០នាទី ខណ:កម្លាំង ចុះល្បាតក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ហេីយប្រទះឃើញទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចំការកៅស៊ូស្ថិត នៅ ភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ 


ជនសង្ស័យដែល សមត្ថកិច្ច ឃាត់ ខ្លួន ឈ្មោះ ចាន់ ស៉ីថា ភេទប្រុស អាយុ ៥៦ឆ្នាំនៅ ភូមិ០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ  និងឈ្មោះ ដន បូរី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ 

។ ចំពោះ វត្ថុតាងដែលចាប់យកដូចជា  ៖  ម៉ូតូចំនួន០២គ្រឿង, មាន់ងាប់ចំនួន០១ ក្បាល, ហាន់តោ០១, កន្ត្រកដាក់មាន់ចំនួន០៣។


ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី៕,វណ្ណៈ






No comments:

Post a Comment

Pages