លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រុំនាំយកអំណោយសប្បរសជនទៅជូនលោកយាយអាយុ៨៥ឆ្នាំពិការភ្នែកសងខាង - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រុំនាំយកអំណោយសប្បរសជនទៅជូនលោកយាយអាយុ៨៥ឆ្នាំពិការភ្នែកសងខាង

ខេត្តស្វាយរៀង ៖ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រុំ និងលោក ម៉ៅ ឡូយ ប្រធានសមាគមតាក់សុីខេត្តស្វាយរៀង នាំយកអំណោយសប្បរសជនទៅជូនលោកយាយអាយុ៨៥ឆ្នាំពិការភ្នែក ទាំងសងខាង អាយុ ៨៥ ឆ្នាំ នៅភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។


លោកអភិបាលស្រុក ហែម សារិទ្ធ បានលើកឡើងថា រូបលោកសូមអរគុណបងប្អូនសប្បុរសជនបានរ៉ៃអង្គាសលុយ និងសម្ភារ: ជូនដល់លោកយាយ ពិការ ភ្នែកទាំងសងខាង អាយុ ៨៥ ឆ្នាំ នៅភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ តាមរយ: លោក ម៉ៅ ឡូយ ប្រធានសមាគមតាក់សុីខេត្តស្វាយរៀង ។


រូបលោកសូមគោរពជូនពរ បងប្អូនសប្បុរសជនទាំងអស់សូមមានសុខភាពល្អ និងសូមរកសុីមានការរីកចម្រើនជាលំដាប់ ។


សូមបញ្ជាក់ថា អំណោយទាំងនោះរួមមាន អង្ក១បេ ទឹកត្រី១យួ ទឹកសុីអាវ១យួ ទឹកដោះគោឆៅនិងត្រីខ ២កេះ មីនិងទឹកសុទ្ធ ២កេះ ទឹកដោះគោ អំបិលស្កប៊ីចេង រួមនិងថវិការសុរបលុយ ៩៨០០០០រៀល ។


ជាមួយគ្នានោះលោកយាយពិការភ្នែកទាំងសងខាង ក៏បានថ្លែងរំលឹកអំណគុណដល់លោកអភិបាលស្រុក លោកប្រធានសមាគមន៍តាក់សុី និងសប្បុរសជន យ៉ាងខ្លាំងព្រោះមួយជីវិតលោកយាយមិនដែលបានទទួលអំណោយនោះទេ ពិសេសលោកយាយមិនដែលកាន់ស្ទាបលុយនោះដែរ នេះជាលើកទី១ ៕,វណ្ណៈ













 


No comments:

Post a Comment

Pages