ម៉ូតូចម្រុះគ្រប់ប្រភេទគ្មានពន្ធចំនួន ៩៨គ្រឿង ត្រូវគយចល័តតំបន់៦​ចាប់នៅស្រុកមេមត់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ម៉ូតូចម្រុះគ្រប់ប្រភេទគ្មានពន្ធចំនួន ៩៨គ្រឿង ត្រូវគយចល័តតំបន់៦​ចាប់នៅស្រុកមេមត់


ខេត្ត​ត្បូងឃ្មុំ​ ៖​ ​ម៉ូតូចម្រុះគ្រប់ប្រភេទគ្មានពន្ធនាំចូល​ ហេីយបានដាក់តាំងលក់នៅតាមផ្ទះចំនួន២៦កន្លែង​ ស្ថិតនៅផ្សារមេ​មត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃ​ប្រទេស​កម្ពុជា​ ត្រូវបានគយ​ច​ល័តតំបន់៦ចាប់រក្សាទុកចំនួន៩៨គ្រឿង ដេីម្បី​អោយ​ម្ចាស់ចូលខ្លួនបង់ពន្ធតាមច្បាប់កំណត់​ ។ 

ការបង្ក្រាបប្រេីប្រាស់កម្លាំងចម្រុះ​ ដឹកនាំដោយលោក ព្រាប គារ៉ាត់ មេគយចល័តតំបន់៦​ ​ធ្វើ​ឡេីងនៅ​ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ។ ដែលការ​បង្ក្រាប​ប្រេីរបៀបឆ្មក់​ ចុះចាប់ម៉ូតូគ្មានពន្ធនាំចូលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួន២៦​កន្លែង ស្ថិតនៅផ្សារ​មេមត់ ឃុំមេមត់ ស្រុកមេមត់  ខេត្តត្បូងឃ្មុំ ។ ជាលទ្ធផលចាប់បានម៉ូតូចម្រុះគ្រប់ប្រភេទចំនួន៩៨គ្រឿង ។ 

បច្ចុប្បន្នម៉ូតូទាំង៨៩គ្រឿងនេះ ត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅរកទុក​នៅកន្លែងឈរជើង បណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញា​ក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយ និង​រដ្ឋាករ​ ។ 

មានមតិលេីកឡេីងថា​ វត្តមាន​ម៉ូតូ​​អត់​ពន្ធ​  នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​បែបដូច្នេះ​ គឺ​មិន​ត្រឹម​តែ​បង្ហាញ​នូវ​ការ​មិន​ស្មើភាព​គ្នា​នៅ​ក្នុង​សង្គម​ទេ ​ថែម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​របស់​រដ្ឋ​យ៉ាង​សន្ធឹក​សន្ធាប់​ទៀតផ​ង។ការ​តម្រូវ​ឲ្យ​ម្ចាស់ម៉ូតូចម្រុះ​ ​អត់ពន្ធ​ចូល​ទៅ​បង់​ពន្ធ​គួរ​ត្រូវ​ធ្វើ​ឡើង​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់​ជាក់លាក់​ ៕,វណ្ណៈ










No comments:

Post a Comment

Pages