តំណាង​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ចុះសួរសុខទុក​ មន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺចំនួន០២រូប​ និងនាំ​យកបច័្ចយ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

តំណាង​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ចុះសួរសុខទុក​ មន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺចំនួន០២រូប​ និងនាំ​យកបច័្ចយ

 

ខេត្ត​កំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចាត់ឲ្យតំណាង​លោក៣នាក់​អោយចុះទៅសួរ​សុខទុក​ មន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺចំនួន០២រូប​ និងនាំយកបច័្ចយចូលរួមបុណ្យសពកូនរបស់ប្រជាការពារ០១រូប​ នៅព្រឹក​ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១​នេះ​ ។ 

តំណាងទាំង៣នាក់នោះរួមមាន​ ៖

*១-បានចាត់ឲ្យ​ លោកវរសេនីយ៍ឯក​ សែម​ សាន នាយការិយាល័យផ្សព្វផ្សាយអប់រំ​ ចុះសួរសុខទុក​ លោកស្រី​អនុសេនីយ៍ឯក​ ជាវ​ សុខគ័ង​ នាយរងផ្នែក​ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩​ ។ 

*២-បានចាត់ឲ្យ​ លោករវសេនីយ៍ឯក​ ឈួន​ ចាន់ឡា​ នាយការិយាល័យស៉ីបអង្កេតនិងអនុវត្តនីតិវិធី​ ចុះសួរសុខទុក​ លោកស្រីអនុសេនីយ៍ឯក​ ស៊ុំ​ សុផាន់ណា​ នាយរងផ្នែក​ កំពុងសម្រាកលំហែមាតុភាព​ ។ 

*៣-ចាត់ឲ្យ​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាន់​ដន​ អធិការ​នគរបាលស្រុកកំពង់សៀ​ម​ នាំយកបច្ច័យ​និងគ្រឿងឧបភោគបរិភោគមួយចំនួន​ ចូលបច្ច័យបុណ្យសព​កូន​ប្រជាការពារ​មួយរូប នៅឃុំគៀនជ្រៃ​ ។ 

ក្នុងឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បាន​ចាត់ឲ្យ​ តំណាង​នាំយក​អំណោយដ៍ថ្លៃថ្លា​របស់​ លោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ នូវគ្រឿងឧប​ភោគបរិភោគនិងថវិកាមួយចំនួន​ ដេីម្បី​  ជួយសម្រួលបន្ទុកគ្រួសារលេីការចំណាយផ្សេងៗ​ ។ សរុបថវិកា​ទាំងអស់គឺ​ចំនួន​ ​១,៦៨០,០០០​ រៀល​ ​៕,វណ្ណៈ







No comments:

Post a Comment

Pages