តំណាងលោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ នាំយកជា​ថវិកា​ និងគ្រឿងឧប​ភោគបរិភោគ​មួយចំនួន​ ចូលបុណ្យសព​លោកអនុសេនីយ៍ឯក​ ផាន់​ ចាន់​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

តំណាងលោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ នាំយកជា​ថវិកា​ និងគ្រឿងឧប​ភោគបរិភោគ​មួយចំនួន​ ចូលបុណ្យសព​លោកអនុសេនីយ៍ឯក​ ផាន់​ ចាន់​

 


ខេត្ត​កំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចាត់តំណាងនាំយកថវិកា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន​ ចូលបុណ្យសព​លោកអនុសេនីយ៍ឯក​ ផាន់​ ចាន់​ មន្រ្តីផ្នែកសណ្ដាប់ធ្នាប់​ នៃអធិការដ្ឋាននគរបាលស្រុកកងមាស​ ដែលបាន​ទទួល​មរណៈភាព​កាលពីថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ​២០២១​ ដោយ​សាររោគាពាធ​ ។


អំណោយ​យកទៅប្រគល់ជូនធ្វេីឡេីង​នៅព្រឹកថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០២១ តាមរយៈ​លោកឧត្តមសេនីយ៍ត្រី​ សិត​ សិលា​ ស្នងការរងផែនការងារអន្តោប្រវេសន៍​ និងសហការី​ ដែលជាអំណោយដ៍ថ្លៃថ្លារបស់​ លោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ ។ 


អំណោយ​ទាំងនោះរួមមាន​ ៖​ ​ថវិកា​ និងគ្រឿងឧប​ភោគបរិភោគ​មួយចំនួនដូចជា៖អង្ករ០១​បេ,​ ទឹកសុទ្ធ០២កេស,ទឹកផ្លែឈើ០២​កេស,​មី០២កេស​ ។ សរុបសរុបថវិកាចំណាយទាំងអស់ចំនួន​៖​ ២,៣០០,០០០​ រៀល​  ៕,វណ្ណៈ









No comments:

Post a Comment

Pages