មនុស្សម្នាក់បានស្លាប់ក្នុងករណីម៉ូតូនិងរថយន្តបុកគ្នានៅក្រុងកំពង់ចាម - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

មនុស្សម្នាក់បានស្លាប់ក្នុងករណីម៉ូតូនិងរថយន្តបុកគ្នានៅក្រុងកំពង់ចាម

 


ខេត្តកំពង់ចាម ៖ មនុស្ស ប្រុសម្នាក់បានស្លាប់នៅនិងកន្លែងភ្លាម ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៤:៤២នាទី ថ្ងៃទី ១៨ខែតុលា ឆ្នាំ២០២១នៅចំណុច លើ ផ្លូវខាងកើតសាលាកសិកម្ម ស្ថិតក្នុងភូមិទី ៦ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តាមប្រភពពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ជុំ ចាន់ថន ភេទប្រុសអាយុ ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិកំពង់ រលីង សង្កាត់សំបូរមាស ក្រុង កំពង់ចាម ខេត្តកំពង់ចាម  បើកបរម៉ូតូ ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T 2980 ទិសដៅពីត្បូងទៅជើង ពាក់មួកសុវត្ថិភាព បានទៅបុកប៉ះ ជាមួយ រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-2228 បើកបរ ដោយឈ្មោះ រិន ឆៃ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ នៅ ភូមិថ្មី ឃុំក្រឡា ស្រុក កំពង់សៀម ខេតកំពង់ចាម ទិសដៅពីជើងទៅត្បូង។ ករណីនេះបណ្តាល ស្លាប់ មនុស្ស១នាក់ ប្រុស(អ្នកបើកបរម៉ូតូ) នៅកន្លែងកើតហេតុ ខូចខាត ម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ និង រថយន្ត០១គ្រឿងកម្រិតស្រាល ។


សមត្ថកិច្ចនគរបាលបានអោយដឹងបន្តថា ក្រោយពេលកើតហេតុ ផ្នែកជំនាញបានយក វត្ថុតាង ទាំង០២គ្រឿង មករក្សាទុក បណ្តោះអាសន្ន នៅអធិដ្ឋាន នគរបាលក្រុងកំពង់ចាមនិង ឃាត់ខ្លួន អ្នកបើកបរ រថយន្តឈ្មោះ រិន ឆៃ នៅ អធិការដ្ឋាននគរបាលក្រុង កំពង់ចាម ហើយបាន យក សំណាក កូវីដ ១៩ ធ្វើតេស្ត គ្រឿង ស្រវឹង និងសារធាតុ ញៀន លទ្ធផល ដូច ខាងក្រោម

- កូវីដ១៩ អវិជ្ជមាន

-ជាតិស្រវឹង អវិជ្ជមាន ៕,វណ្ណៈ








No comments:

Post a Comment

Pages