លោក ហ៊ុន ណេង ចាត់តំណាងចុះសួរ​សុខទក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក ហ៊ុន ណេង ចាត់តំណាងចុះសួរ​សុខទក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

 

ខេត្តកំពង់ចាម​ ៖​ លោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា​ចុះ​ជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តំណាងលោកលោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់បានដឹកនាំក្រុមការងារបក្សអញ្ជេីញចុះជួបសំណេះសំណាល  និងចែកអាវរងា និងគ្រឿងឧបភោគ ជូនដល់លោកតា លោកយាយ, អតីតយុទ្ធជន, កម្លាំងប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងវិបត្តិកូវីដ-១៩ ចំនួន ៣០៤គ្រួសារ ដែលរស់នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 


អំណោយទាំងនេះ​ ជាអំណោយ​មនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយបាន​ ធ្វេីឡេីងនៅព្រឹកថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ ២០២១  ។ 


លោក សោ សាវឿន បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកហ៊ុន ណេង ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់, លោក ហ៊ុន ម៉ាណែត ប្រធានយុវជនថ្នាក់កណ្តាល និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ។ ជានិច្ចកាលថ្នាក់ដឹកនាំលោកតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរដ្ឋគ្រប់មជ្ឈដ្ឋាន និងណែនាំឱ្យបងប្អូនបន្តរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមបន្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ  រួមមាន៖ 

 -អង្ករ ២៥គីឡូក្រាម ,និងអាវរងាចំនួន១ ,ថវិការ១នាក់ ១០,០០០រៀលផងដែរ ។

  -ថវិការចំណាយសរុប ចំនួន ៣៥,១០០,០០០ រៀល ៕,វណ្

















No comments:

Post a Comment

Pages