ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបក្ស អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អសួនច្បារ ដោយត្រូវដាំដេីមឈេីបន្ថែមទៀតតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ។
ក្រៅពីនោះ ក្រុមការងារបក្សបានលើកប៉ាយគណបក្សប្រជាជនកម្ពុជា នៅលើទីតាំងសំខាន់ៗនានា ដើម្បីបង្កើននូវសោភ័ណភាព និងជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកម្សាន្ត នឹងដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការប្រលងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា លោក អ៊ុន ចាន់ដា បានរៀបចំជាកែលម្អសួនច្បារមាត់ទន្លេ រួមទាំងការសាងសង់បង្គន់អនាម័យស្របតាមស្តង់ដាររបស់ក្រសួងទេសចរណ៍បណ្ដើរបណ្ដើរហេីយ។ លោកថា ការរៀបចំនេះក្នុងគោលបំណងបង្កើននូវសោភ័ណភាព ពិសេសដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកលេងកម្សាន្ត នឹងដើម្បីត្រៀមចូលរួមប្រកួតប្រជែង ប្រលងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕
No comments:
Post a Comment