អគ្គីភយ័បានលេបត្របាក់អាគាររដ្ឋបាល ១ខ្នងសង្សយ័គេលួចដុត - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អគ្គីភយ័បានលេបត្របាក់អាគាររដ្ឋបាល ១ខ្នងសង្សយ័គេលួចដុត


 ខេត្តព្រះវិហារ ៖ អាគាររដ្ឋបាល១ខ្នង មានទំហំ៨ម៉ែត្រគុណ២៧ម៉ែត្រ ដែលជាអាគារសម្រាប់បម្រើការងាររដ្ឋបាលអោយទីស្នាក់ការដែនជម្រកសត្វព្រៃព្រះរការ ត្រូវបានអគ្គីលេបត្របាក់ឆេះអស់ទាំងស្រុង ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៤ជិតភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ។

អាគារនេះបានសង់អំពីឈើ ប្រកសង្កសី មានទំហំ៨មែត្រត្រគុណ២៥មែត្រ ជាអាគាររដ្ឋបាលនៅចំនុចទល់មុខក្រុមហ៊ុនចំការអំពៅចិន ស្ថិតនៅភូមិពោធិទៀប ឃុំម្លូព្រៃ១ ស្រុ
កឆែប ខេត្តព្រះវិហារ ឆេះសម្ភារះ មានដូចជា រថយន្តសាំយ៉ុង1គ្រឿង ដែលជារថយន្តដឹកបទល្មើស ដែលមានសាលក្រមតុលាការសម្រេចហើយ រថយន្តឡង់គ្រីសរ័១គ្រឿង ដែលជាកម្មសិទ្ឋ របស់លោក យ៉ាន់ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរការ ឆេះម៉ូតូចំនួន ២គ្រឿង កុំព្យុទរ័ចំនួន ៣គ្រឿង ទូរទឹកកក១
គ្រឿង ម៉ាសុីនព្រីនធរ័១គ្រឿង រណាយន្ត១៥គ្រឿងគ្រាប់សេការសេរ៣៤៥គ្រាប់ តុ ទូរ នឹងឯកសាមួយចំនួនធំទៀត ។

លោក យ៉ាន់ ប៊ុនសឿង នាយដែនជម្រកសត្វព្រៃ
ព្រះរការ បានអោយដឹងថា ក្រុមមន្ត្រីរបស់លោករួមទាំងលោក បានចេញល្បាត នៅសល់តែយាយចាស់ជាចុងភៅនឹងចៅតូចម្នាក់ទៀត ដែលដេកចាំអាគារនេះ ភ្លើងឆេះចេញពីជ្រុងខាងលិចរាលឆេះទាំងអស់សល់តែផេះ ។

ករណីនេះ សមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត អាចជាករណីគំនុំ គេលួចដុត ៕







No comments:

Post a Comment

Pages