កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះសហការនិងនគរបាលស្រុកព្រៃឈរនគរបាលស្រុកកងមាស នគរបាលស្រុកស្រីសន្ធរ បង្រ្កាបករណីជូញដូរគ្រឿងញៀន - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះសហការនិងនគរបាលស្រុកព្រៃឈរនគរបាលស្រុកកងមាស នគរបាលស្រុកស្រីសន្ធរ បង្រ្កាបករណីជូញដូរគ្រឿងញៀន


  ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញាតិពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកងមាស និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់  ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៣នាក់ ស្រី ០១នាក់÷
   ១.ឈ្មោះ ខាន់ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៩កញ្ចប់ ។
   ២.ឈ្មោះ សន តេង ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកគ្រួស ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
  ៣.ឈ្មោះ អុីន ប៊ុនរ័ត្ន ហៅ ផ្លោក ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ លេងភ្លេង មានទីលំនៅភូមិអន្ទុងស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន០២កញ្ចប់ ។
ដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៤គ្រឿង ។

ករណីនេះជនសង្ស័យត្រូវបាននរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕,វណ្ណៈ
   

No comments:

Post a Comment

Pages