ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ


 ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០២២​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ ការពារគោលដៅ ដែលមានរយ:ពេល ១សប្តាហ៍ កាលពីថ្ងៃទី ០៨-១៨​ ខែមករា ឆ្នាំ២០២១ ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម ។

 សមាសភាពអញ្ជើញចូលរួមមាន លោក ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកមេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធ សភា និងរដ្ឋសភា លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោក-លោកស្រីគណ:ស្នងការនគរបាលខេត្ត លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងមន្រ្តីនគរបាលដែលជាសិក្ខាកាមសរុប ចំនួន១៨៣នាក់​ ។

ក្នុងឱកាសដ៏អធឹកអធមនេះស្នងការដ្ឋានបានរៀបចំកម្មវិធីពិសាអាហារសាមគ្គី ជូនដល់ថ្នាក់ដឹកនាំ រហូតដល់មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្ត។

ក្នុងឱកាសនោះលោកអភិបាល នៃគណ:អភិបាលខេត្ត បានឧបត្ថម្ភថវិកា ចំនួន១០លានរៀល និងទឹកក្រូចចំនួន៥០កេសផងដែរ ៕




































No comments:

Post a Comment

Pages