លោក​ ហេង វុទ្ធី អអញ្ជើញបេីកសន្និបាតបូកសរុបការងារគណបក្សប្រជាជន មូលដ្ឋាន​ ឃុំអារក្សត្នោត - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក​ ហេង វុទ្ធី អអញ្ជើញបេីកសន្និបាតបូកសរុបការងារគណបក្សប្រជាជន មូលដ្ឋាន​ ឃុំអារក្សត្នោត

ខេត្ត​កំពង់ចាម​ ៖​ លោក​ ហេង វុទ្ធី ប្រធានក្រុ​មការងារគណបក្សចុះជួយមូលដ្ឋានឃុំអារក្ស​ត្នោត ស្រុកស្ទឹងត្រង់ បានចូលរួមជាគណៈអធិបតី​ ក្នុង​ពិធីសន្និបាត​បូកសរុបការងារគណបក្សមូលដ្ឋាន​ ឃុំអារក្សត្នោត ធ្វេីឡេីងនៅ​ព្រឹកថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២២​ ដេីម្បី​ត្រៀម​បោះ​ឆ្នោតប្រកួត​ប្រជែង​​ជ្រើសរើស​មេដឹកនាំឃុំ​ សង្កាត់​ ​នាពេល​ខាង​មុខ​ ។ 

កម្មវិធីនេះមានការអញ្ជេីញចូលរួមពី ៖សមាជិកអចិន្រ្តៃ​គណបក្សស្រុក​ លោកប្រធាន​ អនុប្រធានគណបក្សមូលដ្ឋាន​ ឃុំអារក្សត្នោត លោក-លោកស្រី​ ប្រធាន​ អនុប្រធាន​ សមាជិកក្រុមការងារចុះជួយភូមិទាំង០៥ និងសមាជិក​ សមាជិ​កា​គណបក្ស​ចំនួន​ ១៥០នាក់​ ។

មានមតិលើកឡើងក្នុងពិធី លោក​ ហេង វុទ្ធី​ បាន កោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរួមសហការគ្នារបស់ក្រុមការងារថ្នាក់ដឹកនាំ គណបក្ស ឃុំ សាខាបក្សភូមិ ដែលបានខិតខំ បំពេញភារកិច្ច ក្នុងការបម្រើប្រជាជនបានល្អ ប្រសើរ និង បានរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបន្តគ្រប់គ្រងពង្រឹងសតិអារម្មណ៍សមាជិកគណបក្សចាស់ និង បន្កកសាងពង្រីកសមាជិកបក្សថ្មី ក្នុងស្រទាប់យុវវ័យ ពង្រឹងរបៀបរបបការងាររបស់គណបក្ស ពង្រឹងការសាមគ្គីភាព ឯកភាពគ្នា រឹងមាំ ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ - សង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះឲ្យទទួល បានការគាំទ្រពីមហាជន និង ទទួលបានជោគជ័យសម្រាប់ គណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះក្រុមការងារ និងសហការី បានចំណាយថវិការ ក្នុងពិធីសន្និបាតខាងលើ សរុបចំនួន១,៣៤០,០០០រៀល​ ៕,








No comments:

Post a Comment

Pages