ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ ដកហូត​ ថ្នាំញៀន​ប្រមាណ៣៧០ក្រាម - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ ដកហូត​ ថ្នាំញៀន​ប្រមាណ៣៧០ក្រាម

 

ភ្នំពេញ​ ៖​ គ្រឿងញៀន​ចំ​នួន១៨១គីឡូ​ និង​ ៣៧០ក្រាម​ ត្រូវ​បាន​សមត្ថកិច្ច​រាជ​ ធានី​ភ្នំពេញ​រកឃេីញលេីជន​សង្ស័យ​ជនជាតិ​វៀតណាម​ ហេីយជនសង្ស័យ​ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលា​ដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ។ 

ការ​បង្ក្រាប​ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី​ គល់​ យី​ ស្នងការរង​ និងលោកវរសេនីយ៍ទោ​ រុឹម​ មិច​ នាយការរិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​    ។ 

លោកឧត្តមសេនីយ៍ត្រី​ គល់​ យី​ បាន​អោយ​ដឹង​ថា​ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​  លោកបានដឹកនាំស្រាវជ្រាវ​ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់​ និងគ្រឿងញៀន​ សរុបចំនួន​ ១៨១គីឡូ​ និង​ ៣៧០ក្រាម​ ។ 

លោកឧត្តមសេនីយ៍ត្រី​ គល់​ យី​ បានបញ្ជាក់​ថា​ នៅថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ​ ឃាត់ខ្លួនមនុស្សចំនួនម្នាក់ ជនជាតិ​វៀតណាម​ ក្នុងប្រតិបត្តិការ​នេះ  ដកហូតគ្រឿងញៀនសរុបបានចំនួន១៨១គីឡូ ៣៧០ក្រាម​ ។ 

លោកបញ្ជាក់បន្ថែមថា​ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់គោលដៅត្រួត​ ពិនិត្យចំនួន៣គោលដៅ​ ៖
ទី១: នៅចំណុច​ខុនដូ​ ជាន់ទី​៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស​អាយុ​២៥​ឆ្នាំ​ ជនជាតិវៀតណាម  ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg​ និងរថយន្តចំនួន០១គ្រឿង។

ទី២: នៅចំណុច​ខុនដូ​ រិស៊ីដែន១០៥​ ជាន់ទី​៣ បន្ទប់​  R ៣០១​ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្សម្នាក់ជនជាតិ​វៀតណាម​ ។

ទី៣: នៅចំណុចផ្ទះ២៨២​ ផ្លូវ៤១​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ ។ ដកហូតវត្ថុតាង: ១-គ្រឿងញៀនជាង១៣០Kg ។

ជនសង្ស័យ​ និងវត្ថុតាងជាគ្រឿងញៀន​ ត្រូវបានសមត្ថកិច្ចជំនាញ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕






No comments:

Post a Comment

Pages