កាសុីណូច្រកដារ ហៅដូង៧ដើម បេីកអោយពលរដ្ឋខ្មែរចូលលេងផ្ទុយនិងច្បាប់ មហាជនសំណូមពរទៅអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ គួរមានវិធានការផង - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

កាសុីណូច្រកដារ ហៅដូង៧ដើម បេីកអោយពលរដ្ឋខ្មែរចូលលេងផ្ទុយនិងច្បាប់ មហាជនសំណូមពរទៅអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ គួរមានវិធានការផង




ខេត្តត្បូងឃ្មុំ​ ៖​ តាមប្រភពច្បាស់ការណ៍បានអោយដឹងថា រាល់ថ្ងៃនេះជនជាតិខ្មែរកំពុងសំរុកនាំគ្នាចូលទៅលេងល្បែងភ្នាល់ដាក់លុយ បញ្ជល់មាន់ បៀរ អាប៉ោង យូគី នៅចំណុចច្រកទ្វារព្រំដែនដារ ហៅដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំដោយសេរីខណៈកាស៊ីណនេះអត់ស្លាកយីហោ មិនដឹងថាមានច្បាប់អាជ្ញាប័ណ្ណដែរឬទេ? ប៉ុន្តែបើទោះបីមាន អាជ្ញាប័ណ្ណក៏ដោយ តាមច្បាប់ស្ដីពីកាស៊ីណូ បានហាមប្រាមដាច់ខាតមិនឲ្យពលរដ្ឋខ្មែរចូលលេងនោះឡើយ ។យោងតាម​ប្រភព​ព័ត៌មាន​ទម្លាយ​ថា​ ទីតាំងកាស៊ីណូនេះ បើកភ្នាល់ឈ្នះចាញ់ទ្រង់ទ្រាយធំ ដំណើរការជារៀងរាល់ថ្ងៃ ។
តាមប្រភពអោយដឹងថា តាមសម្គាល់ឃេីញ ក្នុង១ថ្ងៃៗ ពលរដ្ឋខ្មែររាប់រយនាក់សម្រុកចូលទៅលេងល្បែងភ្នាល់នៅក្នុងកាសុីណូមួយនេះ ដោយសារតែមានការធានាក្តែងៗថា គ្មានមន្ត្រីមានសមត្ថិច្ចណាក្នុងខេត្តត្បូងឃ្មុំហ៊ានចេញមុខធ្វើការបង្ក្រាបឡើយ ព្រោះមន្ត្រីពាក់ព័ន្ន្ធទាំងនោះ ទំនងសុខចិត្តទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ប្រសើរជាងប្រឈមមុខជាមួយលោក និងលោក លឹម និងលោក វ៉ា ដែលជាម្ចាស់កន្លែងកាសុីណូដ៏មានលុយ មានអំណាចនោះ ។

បច្ចុប្បន្នកាសុីណូច្រកទ្វារដារហៅដូង៧ដើម របស់លោក ហេង ដែលមានលោក លឹម និង លោក វ៉ា ជាអ្នកជួលបន្តនិងកាងបទល្មើស បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពសម្រាប់ក្រុមអ្នកញៀនល្បែងគ្រប់ស្រទាប់វណ្ណៈ  ចូលទៅភ្នាល់ល្បែងគ្រប់ប្រភេទដូចរៀបរាប់ខាងលើពិសេសល្បែងជល់មាន់ មានភ្នាល់តម្លៃចាប់១ពាន់ដុល្លារអាមេរិកឡើងទៅ រហូតដល់រាប់មុឺនដុល្លារក៏មានលក្ខណៈគូរពិសេស ហើយក្នុង១ថ្ងៃៗមានជល់មាន់ចាប់២០ទៅ៣០គូរឯណោះ ហើយអ្នកចូលទៅលេងល្បែងប្រជ្រៀតណែនណាន់តាន់តាប់ មិនខ្វល់ពីការឆ្លងរីរាលដាលនៃជំងឺcovid-19 អូមីក្រុងឡើយ​ ។

ទាក់និងការលើកឡើងខាងលើ លោក ហេង   បានប្រាប់តាមទូរស័ព្ទអោយដឹងថា លោកឈប់ឈតំណាងអោយកាសុីណូនេះហើយ សូមសួរទៅលោក លឹម ចំណែកលោក លឹម បានប្រាប់អោយអ្នកសារព័ត៌មានយើងដឹងថា បញ្ហានេះលោកមិនដឹងទេ លោកជាអ្នកលេង អ្នកជួលកន្លែងកាស៊ីណូ ហើយក្រុមលោកលេងមួយសប្តាហ៍៤ថ្ងៃ ចំណែកក្រុមឈ្មោះ ឆង លេង៣ថ្ងៃ ហើយលោកសួរត្រង់មកយើងថាតើស្រុកខ្មែរកាសុីណូណាដែលមានបរទេសចូលលេង ? ។ រឿងច្បាប់ទម្លាប់លោកប្រាប់អោយទៅសួរឈ្មោះ វ៉ា ដែលតំណាងអោយកាស៊ីណូទៅ ។
ពាក់ព័ន្ធនិងករណីរំលោភច្បាប់របស់កាសុីណូ អត់ស្លាកឈ្មោះ ហើយមិនដឹងថាមានច្បាប់ឬ អាជ្ញាប័ណ្ណ លោក វ៉ា តំណាង បានប្រាប់តាមទូរស័ព្ទថា អោយអ្នកសារព័ត៌មានយើងទៅជួបទៅ ខាងកាសុីណូគេមានដោះស្រាយ ដាក់តែកាតទៅ.lol ។
រឿងនេះលោក វ៉ា តំណាងកាសុីណូគាត់គិតខុសនិងគោលគំនិត អ្នកសារព័ត៌មានខ្ញុំ ព្រោះយើងខ្ញុំមិនដែលមានទម្លាប់ធ្វើដូច្នេះទេ ។

ទាក់ទងនិងករណីនេះ លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់កន្លងមកបានអោយអ្នកសារព័ត៌មានយើងដឹងថា ករណីកាស៊ីណូដែលបើកអោយពលរដ្ឋខ្មែរចូលលេងខុសនិងច្បាប់ គេបើកគេមិនដែលមកទាក់ទងឬបង្ហាញឯកសារអីទេ ហើយរូបលោកទៅក្បែរមិនបានផង !SIC ។
លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំយើងមិនអាចសុំការបកស្រាយបានទេ ដោយលោកពុំបានចូលមើលសារតេឡេក្រាមនោះឡើយ ។

ចំណែកលោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាន នាយកដ្ឋាន ប្រឆាំង បទល្មើស ល្បែង ពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ យើងមិនអាចសុំការបកស្រាយបានទេដោយពុំមានលេខទូរស័ព្ទ ៕



 

No comments:

Post a Comment

Pages