នគរបាលខេត្តប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមធ្វើរដ្ឋបាលចំហឃាត់បានជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀន - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នគរបាលខេត្តប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមធ្វើរដ្ឋបាលចំហឃាត់បានជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀន

 



ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២  លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញាតិពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាល ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានរដ្ឋបាលចំហ) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៧នាក់ ប្រុស÷

     ១.ឈ្មោះ រ៉េន ធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិវាល ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន០១កញ្ចប់ ។

    ២.ឈ្មោះ នាង សំណង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរមុខរបរ កម្មករ មានទីលំនៅភូមិវាល ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ 

   ៣.ឈ្មោះ ពិសី ឈុន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរមុខរបរ កម្មករ មានទីលំនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។  

   ៤.ឈ្មោះ ស៊ុន ណារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៥កញ្ចប់។

   ៥.ឈ្មោះ អ៊ុម សុខលាប ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

   ៦.ឈ្មោះ រុន សុខវឿន ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិពោធិ៍រលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាមុខសញ្ញាមានថ្នាំញៀនចំនួន០១កញ្ចប់

   ៧.ឈ្មោះ រឿន ម៉ានិត ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍រលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

 ក្នុងនោះដកហូតវត្ថុតាងរួមមាន : ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ និងទូរស័ព្ទដៃចំនួន០៨ គ្រឿង ។

 បច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងចងក្រងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕


1 comment:

  1. Welcome to Jammin' Jars Casino - JTM Hub
    Jammin' Jars Casino is a gaming site 김천 출장마사지 operated by the Jam Group and the 경주 출장안마 Casino Group. The site offers over 500 전주 출장마사지 of the hottest 수원 출장샵 games 김천 출장마사지 from the hottest

    ReplyDelete

Pages