មេឈ្មួញដឹកឈើដុះស្លែប្រចាំស្រុករវៀង ឈ្មោះ ខ្លា អស់លក្ខដោយសារមេព្រៃ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

មេឈ្មួញដឹកឈើដុះស្លែប្រចាំស្រុករវៀង ឈ្មោះ ខ្លា អស់លក្ខដោយសារមេព្រៃ


 ខេត្តព្រះវិហារ ៖ រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ដែលជាឈ្មួញឈើដុះស្លែប្រចាំស្រុករវៀង ដែលមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបកន្លងមក ពេលនេះអស់លក្ខហើយ ដោយសាលោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងស្ទាក់ចាប់បានយប់មិញ ថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២២ ។

រថយន្តដឹកឈើ ឈ្មោះ ខ្លា ម៉ាកសាំយ៉ុង ពាក់ផ្លាកលេខបន្ទាយមានជយ័ 2A 4867 យោងតាមអ្នកដឹងហេតុការបានអោយដឹងថា រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះខ្លា បារៀបដឹកឈើចេញពីចំណុចបុស្សសៀម ស្ថិតនៅក្នងភូមត្រពាំងផ្ចឹក ឃុំរុងរឿង ស្រុករវៀងខេត្តព្រះវិហារ ឆ្ពោះទៅលក់អោយដេប៉ូនានានៅក្នុងខេត្តកំពង់ធំ តែត្រូវបែកការ ឈានទៅដល់ការបង្ក្រាបតែម្តង ។

កន្លងមកមេឈ្មួញឈ្មោះ ខ្លា តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុករវៀង ទៅខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២សមត្ថកិច្ចនៅតាមដងផ្លូវមិនដែលហ៊ានក្អកជាមួយរថយន្តដឹកឈើឈ្មោះ ខ្លា ម្តងណាឡើយ ហើយត្រូវបានគេរាយការណ៍ថា ដោយសាមានលោកផ្កាយ១ ជានគរបាលកាងពីក្រោយបទល្មើសដឹកជញ្ជូនឈើនេះ ។

លោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង
បានអោយដឹងថា រថយន្តដឹកឈើនេះត្រូវបានបង្ក្រាបហើយ ហើយក៍មានអ្នកអន្តរាគមន៍ច្រើនដែរ សុំអោយដោះលែងរថយន្តដឹកឈើនេះ ការសុំអន្តរាគមន៍អោយដោះលែងរថយន្តដឹកបទល្មើសព្រៃឈើ បានធ្វើសមត្ថកិច្ចជំនាញអស់ទឹកចិត្តធ្វើការ ដោយសាមិនស្មើភាពចំពោះប្រជាពលរដ្ឋដឹកឈើគ្រាន់តែយកទៅប្រើប្រាស់ ត្រូវបានបញ្ជាអោយបង្ក្រាប លោក ស៊ុំ សុវត្ថា បានអោយដឹងទៀតថា ទោះបីមានអន្តរាគមន៍យ៉ាងណាក៍ដោយ លោកធ្វើទៅតាមច្បាប់មិនអាចដោះលែងបានទេ ។

វប្បធម៌អន្តរាគមន៍គួត្រូវបានបញ្ឈប់ ទុកសិទ្ឋអោយជំនាញគេធ្វើការផង ។

ករណីនេះវត្ថុតាងមានរថយន្តនឹងឈើត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ។





No comments:

Post a Comment

Pages