ប្រជាពលរដ្ឋជុំវិញ​"បឹង​ទន្លេ​សាប​"ប្រមាណជាង​១៥.០០០គ្រួសារ​បានប្រគល់ដីជូនរដ្ឋវិញ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ប្រជាពលរដ្ឋជុំវិញ​"បឹង​ទន្លេ​សាប​"ប្រមាណជាង​១៥.០០០គ្រួសារ​បានប្រគល់ដីជូនរដ្ឋវិញ

 


ភ្នំពេញ៖ ប្រជាពលរដ្ឋ​នៅក្នុងបណ្តារខេត្តទាំង៦ជុំវិញ​"បឹង​ទន្លេ​សាប​"បានប្រគល់ដី​ជូនរដ្ឋ​វិញចំនួន​ជាង​១៥.០០០គ្រួសារ​។  
អាជ្ញាធរ​បានកប់គ្រាប់ត្នោត​បានប្រមាណ​ជាង​៣៤ម៉ឺន​គ្រាប់​ និងបានដាំកូនឈេី​ជាច្រើន​ទៀត​ នៅតាមតំបន់ព្រៃលិចទឹក។

នេះបើយោងតាម៖ ក្រសួង​រៀបចំដែនដី​ បង្ហាញ​លទ្ធផល​​ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ។
ចុះត្រួតពិនិត្យនិងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប​ ។ 

សូមជម្រាបថា៖ លោកផ្កាយ១ ស៊ុំ សុជាតិ និងលោក កែវ ណារុន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ.ACU.ឃាត់ខ្លួន កាលពីយប់ទី១៦.១២.២០២១។
ពាក់ព័ន្ធករណី"ទន្ទ្រានឈូសឆាយកាន់កាប់រំលោភយកដីព្រៃលិចទឹក"បឹងទន្លេសាប"នៅតំបន់៣ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង"។

កន្លងទៅថ្មីៗនេះនៅខេត្តកំពង់ឆ្នាំង មានមន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែល ពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹក"បឹងទន្លេសាប" ចំនួន១៣នាក់ បានចូលខ្លួនស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ។
១. លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា។ 
២. លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា។
៣. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា។ 
៤. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ហិកតា។
៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ហិកតា។ 
៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ហិកតា។
៧. លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា។ 
៨. លោក ឡុង ស្រេង ប្រជាជន ៤០០ហិកតា។
៩. លោក ស៊ិន ប៉ូលីន ប្រជាជន ២៦០ហិកតា។ 
១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំពាក់បង្អោងុំច្រណូក ៣០ហិកតា។
១១. លោក សែប ស៊ីវិទ្ធី ប្រជាជន ១៧៥ហិកតា។ 
១២. អ្នកស្រី ងួន គឹមយួន ប្រជាជន ៥៧,៥០ហិកតា។
១៣. អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាជន ៣០ហិកតា។
មនុស្សទាំង ១៣ខាងលើបានស្ម័គ្រចិត្តប្រគល់ដីដោយគ្មានលក្ខខណ្ឌ និងបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ 

ជុំវិញរឿងរ៉ាវនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
បានចេញបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តនានា ។
ដែលជាប់"បឹងទន្លេសាប"ត្រូវទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទយកដីនៅតាមមាត់"បឹងទន្លេសាប"ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ។
ខណៈលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ក៍ជាប់ពាក់ព័ន្ធក្នុងការរំលោភយកដី"បឹងទន្លេសាប"ចំនួន២.០០០ហិកតា នៅស្រុកកំពង់លែងផងដែរ៕






No comments:

Post a Comment

Pages