អាមេរិក​ ព្រមាន​ចិន​ ប្រសិនបើ​ខ្លួន​ព្យាយាម​ជួយ​រុស្ស៊ី គេចពីទណ្ឌកម្ម - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អាមេរិក​ ព្រមាន​ចិន​ ប្រសិនបើ​ខ្លួន​ព្យាយាម​ជួយ​រុស្ស៊ី គេចពីទណ្ឌកម្ម

 



លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា អាជ្ញាធរសហរដ្ឋអាមេរិក បានជូនដំណឹងដល់ទីក្រុងប៉េកាំង អំពី "ផលវិបាក" ប្រសិនបើ PRC ព្យាយាមជួយរុស្ស៊ី ទូទាត់សងសម្រាប់ការខាតបង់ពីទណ្ឌកម្មរបស់លោកខាងលិច។


យោងតាម RT នេះបានដកស្រង់សំដីរបស់លោក Sullivan បាននិយាយថា "យើងកំពុងតាមដានយ៉ាងដិតដល់នូវវិសាលភាពដែលប្រទេសចិន ពិតជាផ្តល់ជំនួយផ្នែកសម្ភារៈ និងសេដ្ឋកិច្ចដល់ប្រទេសរុស្ស៊ី" ។


លោកបានសង្កត់ធ្ងន់ថា "អាជ្ញាធរសហរដ្ឋអាមេរិកបានជូនដំណឹងដល់ទីក្រុងប៉េកាំងថា ពួកគេនិងជួបផលវិបាក ប្រសិនបើ ព្យាយាមផ្តល់សំណងដល់រុស្ស៊ីសម្រាប់ការខាតបង់សេដ្ឋកិច្ច" ។


សូមបញ្ជាក់ថា មុននេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បាននិយាយថា ប្រទេសលោកខាងលិចកំពុងដាក់សម្ពាធលើប្រទេសចិនក្នុងគោលបំណងកំណត់ការចូលប្រើប្រាស់របស់រុស្ស៊ីចំពោះទុនបម្រុងប្រាក់យន់របស់ខ្លួន។


យ៉ាងណាមិញ នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន លោក Li Keqiang បាននិយាយថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ីនឹងប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងប៉ះពាល់ដល់គ្រប់ភាគីទាំងអស់។ ហើយប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ និងសន្តិភាព៕

No comments:

Post a Comment

Pages