លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

 



  ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈអភិបាលខេត្ត, កងកម្លាំងទាំងបី, នាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-វិស័យជុំវិញខេត្ត, ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធ សរុប ៨៦នាក់។


កិច្ចប្រជុំនេះផ្ដោតទៅលើរបៀបវារៈសំខាន់ៗ ចំនួន៦ រួមមាន÷ 


១- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញអាណត្តិទី៣៣ របស់សាលាខេត្ត។ 

២ -ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ កុម្ភៈនិងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

 

៣ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងស្តីពីការបិទបញ្ជីចំណូលចំណាយ ចំណាយ និងការធ្វើរបាយការណ៍បូកសរុបការងារអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។

៤ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌឆ្នាំ ២០២៣ របស់សាលាខេត្តកំពង់ចាម។

៥ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។

៦ - បញ្ហាផ្សេងៗ។
























No comments:

Post a Comment

Pages