វិមានក្រឹមឡាំង ៖ ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការអះអាងរបស់អ៊ុយក្រែន ដែលថា យោធារុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol គឺជា “ព័ត៌មានក្លែងក្លាយ” ព្រោះអគារនេះគឺជាអតីតមន្ទីរពេទ្យសម្ភព ដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។
លោក Dmitry Polyanskiy អនុតំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅលើ Twitter ថា “នោះជាប្រភពនៃការករកើត ព័ត៌មានក្លែងក្លាយ”។
លោក Polyanskiy បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃទី៧ ខែមីនាថា មន្ទីរពេទ្យនេះត្រូវបានប្រែក្លាយទៅជាទីតាំងយោធា ដែលទាហានអ៊ុយក្រែនយកធ្វើជាកន្លែងបាញ់អាវុធចេញយូរមកហើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់រុស្ស៊ីថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ បន្ទាប់ពីមន្ត្រីអ៊ុយក្រែននិយាយថា យន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារកាលពីថ្ងៃពុធ៕
No comments:
Post a Comment