ភ្នំពេញ៖ បុរស២នាក់ បានដេកស្លា.ប់ក្នុងរថយន្ត និងស្ត្រី២នាក់ទៀតសន្លប់ ខណៈអ្នកទាំង៤នៅក្នុងរថយន្ត ១គ្រឿង ដែលចតនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ។
ករណីនេះត្រូវបានដាក់សន្និដ្ឋានជំហានដំបូលថា ដោយសារប្រើថ្នាំញៀនលើកកំរិត។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ត្រូវជាប្ដីប្រពន្ធនិងគ្នា ដោយប្ដីមានឈ្មោះ ចំរើន ឆៃយា អាយុ២៧ឆ្នាំ មុខរបររត់តាក់ស៊ី (ស្លា.ប់) និងប្រពន្ធរងរបួស ។
រីឯ ២នាក់ទៀត ត្រូវជាមិត្តភក្ដិគ្នា ដោយបុរស(ស្លា.ប់) ហើយស្ត្រីរងរបួស ត្រូវបានអ្នកជិតខាង បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
អ្នកទាំង៤នាក់នេះ ត្រូវបានអ្នកជិតខាងប្រទះឃើញស្លា.ប់ និងរងរបួស នៅក្នុងរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លសកលេខភ្នំពេញ 2AV-2178 ។
បើតាមស្ត្រីជាម្ដាយរបស់បុរសរងគ្រោះ ដែលជាអ្នករត់តាក់ស៊ី បាននិយាយប្រាប់សមត្ដកិច្ចថា គាត់អត់បានដឹងថា កូនមានរឿងអ្វី ទើបស្លាប់ និងរបួសបែបនេះទេ ព្រោះគាត់អត់បាននៅជាមួយកូនទេ ដោយគាត់រស់នៅកន្លែងផ្សេង គឺនៅឯខណ្ឌទួលគោកឯណោះ ។
ប៉ុន្តែត្រូវបានអ្នកជិតខាងរបស់កូន ខលប្រាប់ថា កូនស្លាប់ ហើយគាត់ក៏ប្រញាប់ប្រញាល់
ធ្វើដំដំណើមកមើល និងបានឃើញរថយន្ត ស្ថិតក្នុងផ្ទះ លុះពេលបើកទ្វាររថយន្ត មើលឃើញកូនប្រុស និងមិត្តភក្ដិប្រុសម្នាក់ទៀតស្លាប់ មានសភាពរឹងបាត់ទៅហើយ រីឯកូនប្រសារ និងស្ត្រីម្នាក់ទៀតសន្លប់ ។
ដោយឡែក អ្នកជិតខាង បាននិយាយថា នៅមុនពេលមានការភ្ញាក់ផ្អើល គេមានការងឿងឆ្ងល់ ដោយសារតែឮសូររថយន្តស្ថិតនៅក្នុងផ្ទះទៅហើយ បែរជាបញ្ឆេះម៉ាស៊ីនរាប់ម៉ោង មិនព្រមពន្លត់ទេ ហើយក៏បាននាំគ្នាទៅមើល ស្រាប់តែឃើញមានអ្នកស្លាប់ និងសន្លប់ នៅក្នុងនោះបាត់ទៅហើយ ។ មិនតែប៉ុណ្ណោះ ពុំដឹងថា ជនរងគ្រោះទាំង៤នាក់នេះ មានរឿងអ្វីកើតឡើងទេ ហើយនៅមុខផ្ទះកើតហេតុនោះ ក៏មានរថយន្តម៉ាកតូយ៉ូតា ព្រូស១គ្រឿង ស្ថិតនៅទីនោះដែរ ។
នគរបាលខណ្ឌដង្កោ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុ នៃការស្លាប់ និងសន្លប់ននេអោយពិតប្រាកដ ៕
No comments:
Post a Comment