រុស្ស៊ីថា ការចរចាសន្តិភាពជាមួយអ៊ុយក្រែននៅតែបន្តជារៀងរាល់ថ្ងៃ! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

រុស្ស៊ីថា ការចរចាសន្តិភាពជាមួយអ៊ុយក្រែននៅតែបន្តជារៀងរាល់ថ្ងៃ!

 រុស្ស៊ីថា ការចរចាសន្តិភាពជាមួយអ៊ុយក្រែននៅតែបន្តជារៀងរាល់ថ្ងៃ!

ប្រមុខគណៈប្រតិភូរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី និងអ៊ុយក្រែន ធ្វើកិច្ចចរចាសន្តិភាពជារៀងរាល់ថ្ងៃ តាមរយៈសន្និសីទវីដេអូ។

លោក Vladimir Medinsky បានសរសេរនៅលើបណ្តាញ Telegram របស់គាត់ថា "ការពិភាក្សាជាមួយគណៈប្រតិភូអ៊ុយក្រែនបន្តជាទម្រង់វីដេអូសន្និសីទជារៀងរាល់ថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។  ទម្រង់នេះជួយសន្សំសំចៃពេលវេលា និងថវិកា។  យើងខិតខំធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបំពេញភារកិច្ចដែលកំណត់ដោយ (ប្រធានាធិបតីរុស្ស៊ី) លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់អនាគតសន្តិភាពរបស់រុស្ស៊ី"។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានទាក់ទាញការថ្កោលទោសជាអន្តរជាតិ នាំឱ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើទីក្រុងមូស្គូ និងជំរុញឱ្យមានការបណ្ដេញក្រុមហ៊ុនសកលពីប្រទេសរុស្ស៊ី។

មុខទល់នឹងពេលនេះ យ៉ាងហោចណាស់ជនស៊ីវិល 636 នាក់ត្រូវបានសម្លាប់ និង 1,125 នាក់បានរងរបួសខណៈដែល មនុស្ស 2.8 លាននាក់ក៏បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងផងដែរ៕

No comments:

Post a Comment

Pages