របាយការណ៍៖ កុមារ 97 នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

របាយការណ៍៖ កុមារ 97 នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម!

 របាយការណ៍៖ កុមារ 97 នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម!


អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា កុមារចំនួន 97 នាក់នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីកងទ័ពរុស្ស៊ី។

ការិយាល័យរបស់អគ្គរដ្ឋអាជ្ញានៅប្រទេសអ៊ុយក្រែន បាននិយាយថា កុមារជាង 100 នាក់ក៏បានរងរបួសផងដែរនៅចន្លោះថ្ងៃទី 24 ខែកុម្ភៈដល់ថ្ងៃទី 15 ខែមីនា។

គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានរងនូវការថ្កោលទោសជាអន្តរជាតិ នាំទៅដល់ការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើទីក្រុងមូស្គូ និងបានជំរុញឱ្យមានការបណ្តេញចេញក្រុមហ៊ុនសកលពីប្រទេសរុស្ស៊ី។

គិតមកទល់ពេលនេះ យ៉ាងហោចណាស់ជនស៊ីវិល ៦៣៦ នាក់ត្រូវបានសម្លាប់ និង ១.១២៥ នាក់បានរងរបួស ខណៈ ៣លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម៕


No comments:

Post a Comment

Pages