ក្រោយកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មាន ភរិយាលោក ម៉ុត ដារ៉ា ចេញមុខបំភ្លឺដើម្បីបញ្ចប់រឿង - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ក្រោយកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មាន ភរិយាលោក ម៉ុត ដារ៉ា ចេញមុខបំភ្លឺដើម្បីបញ្ចប់រឿង

 



(ភ្នំពេញ)៖ លោកស្រី ហេង មួយគា ភរិយារបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ បានចេញមុខអះអាងនិងបំភ្លឺថា៖"ប្ដីខ្លួនពុំបានដកកាំភ្លើងខ្លីគំរាមបាញ់សម្លាប់អ្នកស្រីនោះឡើយ ។

ហើយក៍ពុំបានប្រើអំពើហិង្សា វ៉ៃតប់នាងនិងកូនឈ្នួលដែរ ពោលគឺគ្រាន់តែប្រតាយប្រតប់គ្នា លក្ខណៈប្ដីប្រពន្ធប៉ុណ្ណោះ"។


សូមជម្រាបថា៖ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

មានករណីហិង្សា រវាងប្ដីប្រពន្ធនិងកូនឈ្នួល ។

ដោយប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់ថា៖ ឈ្មោះ ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ

តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ។

ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ 


ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួន  ។

ដែលមានតួនាទីជា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ប្រើអំពើហិង្សាមកលើខ្លួន។


ទោះជាយ៉ាងណាក៍ដោយ នៅថ្ងៃទី១៤.០៣.២០២២ អ្នកស្រី ហេង មួយគា បានចេញមុខអះអាងនិងបំភ្លឺថា៖"ប្ដីខ្លួនពុំបានដកកាំភ្លើងខ្លីគំរាមបាញ់សម្លាប់អ្នកស្រីនោះឡើយ ។

ហើយក៍ពុំបានប្រើអំពើហិង្សា វ៉ៃតប់នាងនិងកូនឈ្នួលដែរ ពោលគឺគ្រាន់តែប្រតាយប្រតប់គ្នា លក្ខណៈប្ដីប្រពន្ធប៉ុណ្ណោះ"៕






No comments:

Post a Comment

Pages